អ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្ដរាយឥណ្ឌូណេស៊ី លោក ស៊ូតូប៉ូ ពួរវ៉ូនូហ្គ្រោហូ គូសបញ្ជាក់ថា មនុស្ស១៧នាក់បានត្រូវស្លាប់ និង៣នាក់ត្រូវរងរបួសកាលពីថ្ងៃទី១ កុម្ភៈ ក្រោយការផ្ទុះភ្នំភ្លើង SINABUNG ស្ថិតនៅកោះស៊ូម៉ាត្រាខាងជើង ។
រហូតមកទល់ពេលនេះ សាកសពមនុស្ស១៤នាក់ បានរកឃើញក្នុងនោះមានសាកសពបុរស ១២នាក់ និងសាកសពនារី២នាក់ ហើយតុល្យការជនរងគ្រោះអាចមានច្រើនជាងនេះទៀត ។
ភ្នំភ្លើង SINABUNG បានផ្ទុះខ្លាំង៣លើក កាលពីថ្ងៃទី១ កុម្ភៈ ដោយបញ្ចេញផេះក្ដៅ និងបំណែកភ្នំភ្លើងឯទៀតៗ ។ មុននេះ មនុស្ស១៤.០០០នាក់ដែលត្រូវជម្លៀសចេញបានវិលត្រឡប់ចូលផ្ទះសម្បែង ស្ថិតនៅក្បែរភ្នំភ្លើងនោះវិញ ។ ពពកផេះ ត្រូវបានព្រួសចេញពីមាត់ភ្នំភ្លើងឡើងលើដល់កម្ពស់២គីឡូម៉ែត្រ ហើយពេលផ្ទុះដំបូងព្រួសដល់កម្ពស់៤,៥គីឡូម៉ែត្រ ។
ភ្នំភ្លើងនេះ បានផ្ទុះជាថ្មីកាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយដេកលក់រយៈពេល៤០០ឆ្នាំមក។ ចាប់តាំងពីពេលនោះមក វាតែងផ្ទុះជាច្រើនលើកបន្ដបន្ទាប់គ្នា ៕
ចែករំលែកព័តមាននេះ