បុរស​ម្នាក់​មក​ស៊ុប​ប្រាយ​មិត្ត​ស្រី តែ​បែរជា​ជួប​រឿង​ស្មាន​មិន​ដល់


បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ធ្វើ​ឱ្យ​មិត្ត​ស្រី​របស់​ខ្លួន​ភ្ញាក់ផ្អើល​នោះ​បាន​ធ្វើ​ដំណើរ​ពី​ចម្ងាយ ដើម្បី​មក​ជួប​នាង​ដោយ​មិន​បាន​ប្រាប់​ជា​មុន​នោះ​ទេ ប៉ុន្តែ​គាត់​បែរជា​ភ្ញាក់ផ្អើល​នៅ​ក្នុង​ជីវិត​របស់​គាត់​ទៅ​វិញ​បន្ទាប់​ពី​គាត់​បានឃើញ​មិត្ត​ស្រី​កំពុង​តែ​ស្ថិត​ក្នុង​រង្វង់​ដៃ​បុរស​ផ្សេង​ទៅ​វិញ ។

បើ​តាម​អ្នក​ប្រើ​គណនី Twitter ជនជាតិ​ជប៉ុន​ឈ្មោះ @T_Radiosonde បាន​បំបែក​សាច់​រឿង​នេះ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ដោយ​បាន​អះអាង​ថា គូស្នេហ៍​នេះ​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​រហូត​ដល់​ទៅ​២៤០០ គីឡូម៉ែត្រ​ឯណោះ ។

បុរស​នោះ​បាន​ធ្វើ​ដំណើរ​ពី​ឆ្ងាយ ដើម្បី​មក​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សង្សារ​របស់​គាត់​ដោយ​គាត់​បាន​ស្លៀកពាក់​ជា​សត្វ​ខ្លាឃ្មុំ ។ ជា​អកុសល​គាត់​បែរជា​ឃើញ​សង្សារ​របស់​ខ្លូ​ន​ត្រូវ​បុរស​ម្នាក់​កំពុង​កៀក .​ក ឱបរឹត​ទៅ​វិញ​ធ្វើ​ឱ្យ​គាត់​បាក់មុខ​មិន​ស្ទើរ​នោះ​ទេ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​បុរស​ជា​សង្សារ​ដក​ក្បាល​ខ្លាឃ្មុំ​ដែល​ពាក់​ចេញពី​ក្បាល​របស់​គាត់ ស្រាប់តែ​ឃើញ​មិត្ត​ស្រី និង​ម្ចាស់​ស្នេហ៍​ថ្មី​របស់​នាង​នាំ​គ្នា​ងាក​មក​មើល​ដោយ​រន្ធត់​ចិត្ត ។ បន្ទាប់​មក​មិត្ត​ស្រី​បាន​រត់​ដេញ​តាម​បុរស​ម្នាក់​នោះ នៅ​ពេល​ដែល​គាត់​ដើរ​ចេញពី​អ្នក​ទាំង​ពីរ​ដោយ​គ្មាន​វាចា ។ បន្ទាប់​មក​ទៀត​បុរស​នោះ​ក៏​បាន​ពាក់​ក្បាល​ខ្លាឃ្មុំ​ម្តងទៀត​ដោយ​គេ​សន្មត​ថា ដើម្បី​បិទ​បាំង​ទឹកភ្នែក​របស់​គាត់ ។ រូបភាព​ចុង​ក្រោយ​បាន​បង្ហាញ​ពី​មិត្ត​ស្រី​នោះ​រត់​ឱប​បុរស​ជា​សង្សារ​ចាស់ ដោយ​ទុក​ឱ្យ​បុរស​ដែល​កៀក .​ក នាង​នៅ​ឈរ​ម្នាក់ឯង ។

@T_Radiosonde បាន​និយាយ​ថា ឈុត​ឆាក​នេះ​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន ។ រូបភាព​បែប​នេះ​បាន​ល្បីល្បាញ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter និង​ហ្វេ​ស​ប៊ុ​ក ដែល​ប្រមូល​អ្នកគាំទ្រ​ចំនួន​ជាង ៨១.០០០​នាក់ និង​ជា​ថ្មី​ម្តងទៀត​ទទួល​បាន​២០.០០០ នាក់​ដោយ​ភាគច្រើន​បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ចំពោះ​បុរស​ជា​សង្សារ​ចាស់ ។

គួរ​ឱ្យ​សោកស្តាយ​ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា ចុងបញ្ចប់​នៃ​សាច់​រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ