រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះបន្តិច យោធា២នាក់ដែលជិះម៉ូតូសុខៗស្រាប់តែបាក់ស្រុតដីធ្លាក់ទឹកហូរទៅបាត់នោះ ពេលនេះត្រូវបានប្រទះឃើញហើយនៅកោះទន្សាយដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុនោះទេ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះយោងតាមសម្តីរបស់លោកអធិការនគរបាលស្រុកសៀមប៉ាង ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលត្រូវបានប្រទះឃើញនោះ ឈ្មោះ សុខ សុវ៉ាន់ឌី អាយុ២២ឆ្នាំ។
ទន្ទឹមនឹងការរកឃើញសពជនរងគ្រោះនេះ ក្រុមគ្រួសារ ព្រមទាំងអ្នកភូមិបានឈរចោមរោមយ៉ាងក្តុកក្តួលបំផុត ខណៈដែលរយៈពេលប៉ុន្មានថ្ងៃដែលក្រុមគ្រួសារបានស្វែងរកជនរងគ្រោះគ្រប់ទីកន្លែង ។
បើគិតត្រឹមម៉ៅង៨នឹង៤៨នាទីព្រឹកនេះ ក៏ប្រទះឃើញសពយុវជនម្នាក់ទៀតក៏អណ្តែតឃើញនៅក្បែរគ្នា គឺឈ្មោះ ភី នីដាលិ អាយុប្រហែលជាង២០ឆ្នាំ ជាយោធានៅអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ យោធភូមិភាគទី១ (ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ) ។
គួររំលឹកថា រន្ធត់ណាស់! វីដេអូស្តែងៗ យោធា២នាក់ជិះម៉ូតូសុខៗបាក់ស្ពានលិចបាត់
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។ (កែសម្រួលដោយ ៖ បុប្ផា)











អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ