ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​របស់ Messi មានការ​ព្រួយបារម្ភ​ខ្លាំង​ព្រោះ​ឃើញ Messi ទៅ​ជា​បែប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប Barcelona និង ជា​ម្ចាស់​ពាន Ballon d’Or…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប Barcelona និង ជា​ម្ចាស់​ពាន Ballon d’Or ចំនួន​៥​លើក Lionel Messi បាន​ទទួល​សារ​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក្រោយ​ពី​បង្ហោះ​រូបថត​មួយ​ចំនួន​នៅ​លើ Instagram​ ។

Messi បាន​ទៅ​ដើរ​លេង​ជាមួយនឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្ត្រ ក្រោយ​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត Copa America​។ គេ​បាន​ទៅ​ជិះទូក​ជាមួយនឹង​ឪពុក​របស់​ខ្លួន​ឈ្មោះ Jorge និង​ក្រុម​គ្រួសារ​សាច់ញាតិ នៅ​ឆ្នេរ ឯ Antigua​។

ដោយសារ​តែ​ឃើញ Messi ឡើង​ក្រហម​ខ្លាំង​ពេក​លើ​ស្បែក តាម​រយៈ​រូបថត​ដែល Messi បង្ហោះ អ្នកគាំទ្រ​បាន​សរសេរ Comment ជា​ច្រើន ហើយ​ក្នុង​នោះ​មាន​ម្នាក់​ថា​៖«​គាត់​មើលទៅ​ដូច​ជា​ផ្លែ​ម្ទេស​អ៊ីចឹង​»​។ អ្នកខ្លះ​ទៀត​ថា​៖«​គាត់​ដូច​ជា​បង្កង​»​។

នេះ​ប្រហែលជា Messi ភ្លេច​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ហើយ​មើលទៅ​។ តែបើ​តាម​ការ​មើល​ក្នុង​រូបថត​ទាំងនោះ Messi ដូច​ជា​មិន​ខ្វល់​អ្វី​នោះ​ទេ ពី​ស្ថានភាព​ស្បែក​របស់​គេ​។ ទោះជា​យ៉ាងណា Messi នៅ​តែ​សង្ហារ​ក្នុង​កែវភ្នែក​របស់​អ្នកគាំទ្រ​ទាំងឡាយ​៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ