តាមប្រភពព័ត៌មាន 90min បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បានត្រៀមខ្លួនក្នុងការធ្វើកុងត្រាថ្មីជូនដល់ Kylian Mbappe ដែលមានទឹកប្រាក់ច្រើនជាងមុន ជាមួយនឹងទឹកប្រាក់ដែលសល់ពី Neymar ខណៈដែល Neymar ប្រហែលជាអាចចាកចេញពីក្លិបទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona។

Neymar ត្រូវបានគេនិយាយគ្រប់គ្នាថា នឹងចាកចេញពី PSG ទៅកាន់ Barcelona ដែលជាទ្រនំចាស់វិញ បើទោះបីជាមានពាក្យខ្លះលើកឡើងថា Barcelona មានបញ្ហាមិនចង់យក Neymar ទៅវិញក៏ដោយ។
តាមសារព័ត៌មាន El Pais បានប្រាប់ថា ការចាកចេញរបស់ Neymar គឺជាដំណឹងជាក់លាក់មួយ ដែលធ្វើឱ្យខាង PSG ហ៊ានយកលុយមកបន្ថែមឱ្យកុងត្រាថ្មីរបស់ Mbappe សម្រាប់រដូវកាលថ្មី។

ខណៈដែលលុយប្រចាំឆ្នាំរបស់ Neymar ដែលមានតម្លៃ៣០លានអឺរ៉ូ នឹងលែងមាននៅក្លិបទៀត PSG បានសម្រេចចិត្តតម្លើងថ្លៃឱ្យ Mbappe ដើម្បីឱ្យក្លាយទៅជាកីឡាករស៊ីថ្លៃជាងគេនៅ PSG រហូតដល់ទៅ ៥០លានអឺរ៉ូក្នុងមួយរដូវកាល។
នេះមកពីខាង PSG ខ្លាច Manchester City មកអន្ទោងយក Mbappe ទៅបាត់ ជាមួយនឹងទឹកលុយដ៏ខាប់របស់ពួកគេ។ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City ស្រឡាញ់ចូលចិត្ត Mbappe ជាយូរណាស់មកហើយ ជាមួយនឹងការលេង៤៣ដងនៅ PSG កាលពីរដូវកាលមុន និងរកគ្រាប់បាល់បាន៣៩គ្រាប់ ៕
ប្រភព ៖ 90min , កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ