ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ…ទើបឡើងតំណែង​​ក្នុងស្នងការ​ខេត្តថ្មោងថ្មី ​​ទៅ​ដើរ​​សុំលុយ​គេ​?

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ នាយការិយាល័យ​ដែល​ទើប​ឡើង​ថ្មី​មួយ​រូប​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត បាន​និង​កំ​ពុង​រង​ការ​រិះគន់​មិន​ឈប់​ឈរ​ពី​មហាជន ដោយសារ​តែ​ប្រកាស​ចូល​កា​ន់​តំណែង​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​មន្ត្រី​រូប​នេះ​ បាន​ដើរ​រៃ​អង្គាសប្រាក់​ពី​អាជីវករ​ ឬ​ឈ្មួញ​លក់ទំនិញ​នានា​ពេញ​ទឹក​ពេញ​ដី​នៅ​ក្នុង​ខេត្ត ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ និង​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ពី​អង្គភាព​ត្រិ​ម​ត្រូវ​…

​ខេត្តបាត់ដំបង​ ៖ នាយការិយាល័យ​ដែល​ទើប​ឡើង​ថ្មី​មួយ​រូប​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត បាន​និង​កំ​ពុង​រង​ការ​រិះគន់​មិន​ឈប់​ឈរ​ពី​មហាជន ដោយសារ​តែ​ប្រកាស​ចូល​កា​ន់​តំណែង​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​មន្ត្រី​រូប​នេះ​ បាន​ដើរ​រៃ​អង្គាសប្រាក់​ពី​អាជីវករ​ ឬ​ឈ្មួញ​លក់ទំនិញ​នានា​ពេញ​ទឹក​ពេញ​ដី​នៅ​ក្នុង​ខេត្ត ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ និង​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ពី​អង្គភាព​ត្រិ​ម​ត្រូវ​ ។ មិន​តែ​បំ់​ុ​ណ្ណោះ​ សូ​ម្បី​តែ​មន្ត្រី​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា ក៏​បាន​រិះគន់​អំពី​សកម្មភាព​លោកនាយ​ការិយាល័យ​រូប​នេះ​ដែរ​ថា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​ថ្នាក់ដឹកនាំ និង​អង្គភាព​ស្នងការ​ទាំងមូល​ទៀត​ផង​។

ប្រភព​ពី​មន្ត្រី​ស្នងការ​ខេត្ត​បាន​ប្រាប់​ថា មន្ត្រី​ដែល​កំពុង​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ស្នងការ​ខេត្ត​នេះ​ ឈ្មោះ វិ​ន ន​ល់ មាន​តូ​នាទី​ជា​នាយការិយាល័យ​គ្រប់​គ្រង​សន្តិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ ដំបង​ ។ មន្ត្រី​រូប​នេះ​ ទើប​ប្រកាស​តែងតាំង​តួ​​នាទី​នាយការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន កាលពី​អំឡុង​ខែ​មីនាកន្លង​ទៅ​នេះ ប៉ុន្តែ​ឡើង​ធ្វើ​ធំ​មិន​ទាន់​បាន​ប៉ុន្មាន​ខេត្ត​ផង ស្រាប់តែ​លោកនាយ​ការិយាល័យ​រូប​នេះ ធ្វើ​សកម្មភាព​ដើរ​រៃ​អង្គាសប្រាក់​ពី​បណ្ដា​អាជីវករ ឈ្មួញ​លក់ទំនិញ ឬ ពី​ថៅកែ​ក្លឹ​ប​កំសាន្ត​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សកម្មភាព​របស់​លោក​វិ​ន ន​ល់ បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន រួម​ទាំង​មន្ត្រី​មួយ​ចំនួន មិន​ថា នៅ​ក្នុង​អង្គភាព ឬ​នៅ​តាម​បណ្ដា​ស្ថាប័ន​ដទៃ​ឡើយ ដោយសារ​តែ​ប្រធាន​ការិយាល័យ​ទើប​ចូល​កាន់​តំណែង​ថ្មី​រូប​នេះ ដើរ​សុំ​ប្រាក់​គេ​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ និង​គ្មាន​សិ​ខិត​ស​ស្នាម​អនុញាតិ​ត្រិ​ម​ត្រូវ​បញ្ជាក់​ពី​អង្គភាព​ ។ ពាក់ព័ន្ធ​នឹង​សកម្មភាព​ដើរ​សុំ​ប្រាក់​នេះ បើ​តាម​ព័​ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា លោក​វិ​ន ន​ល់ បាន​ដើរ​សុំ​ប្រាក់​ពី​ថៅ​ក្លិបកម្សាន្តថៅ​កែ​ក្លិប ​ខារ៉ាអូខេ ឬ តាម​ថៅកែ​ដឹក​ទំនិញ​នានា ​។

មិនតែប៉ុណ្ណោះ សូ​ម្បី​តែ​មន្ត្រី​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា ក៏​លោក​វិល ន​ល់ ហារ​មាត់​សុំ​ប្រាក់​ដោយ​គ្មាន​ការ​អៀនខ្មាស់​ដែរ​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ បើ​តាម​ប្រភព​ពី​មន្ត្រី​ក្នុង​អង្គភាព បាន​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​វិ​ន លន់ បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​ត៏​ដ៏​ធំ​មួយ នៅ​ស្រុក​រតន​មណ្ឌល ស្នើរ​សុំ​ស៊ីម៉ង់​រាប់​តោន​ដោយ​អះអាង​ថា យក​មក​សាងសង់​អគារ​នៅ​ក្នុង​អង្គភាព ដែល​ការ​ស្នើ​សុំ​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​អង្គភាព​ទៀត​ផង ពីព្រោះ​តែ​ខាង​ក្រុមហ៊ុន​ស៊ីម៉ង់​ត៏​នោះ​បាន​សួរ​ដេញដោល​អំពី​រឿង​នេះ​។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​វិ​ន ន​ល់ នាយការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន ដែល​កំពុង​រង​ការ​រិះគន់​ពី​មហាជន​នេះ​ បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ក​ក្ដ​ដា​។ ដោយឡែក​ លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ក៏​ហាក់ដូចជា​មិន​បាន​ជ្រាប​អំពី​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​វិ​ន ន​ល់ ដែល​ដើរ​សុំ​ប្រាក់​គេ​បែប​អាណា​ធិ​ប​តេ​យ្យ​ខាងលើ​នេះ​ដែរ​។

លោកស្នងការ​ខេត្តបាន​មាន​ប្រសា​ស​ន៍ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​អំពី​រឿង​ដើរ​រៃ​អង្គាសប្រាក់​របស់​លោក​វិ​ន ន​ល់ នេះ​ទេ តែ​លោក​គ្រាន់តែ​ដឹង​ថា លោក​បានឃើញ​លោក​វិ​ន ន​ល់ កំពុង​ជួសជុល​អគារ​ការិយាល័យ​របស់​ខ្លួន​មែន​ ។ ប៉ុន្តែ​លោកស្នងការ​បាន​បដិសេធ​ចំពោះ​ការ​ដើរ​រៃ​អង្គាសប្រាក់​នោះ ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​គ្មាន​គោល​ការ​ណ៍ ឬ​ដាក់​បទបញ្ជា​ឲ្យ​លោក​វិ​ន ន​ល់ ដើរ​សុំ​ប្រាក់​គេ ដើម្បី​យក​មក​សាងសង់​អគារ​នោះ​ទេ​.. ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ តែ​ខ្ញុំ​គ្រាន់តែ​ឃើញ​គេ​កំពុង​ជួសជុល​អគារ​មែន »​។

បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ពី​ម្ចាស់​អំណោយ​នានា ដែល​បាន​ឧបត្ថម្ភ​ជួន​លោក​វិ​ន ន​ល់ បាន​ស្រង់​សំដី​មន្ត្រី​រូប​នេះ​ថា លោក​វិ​ន ន​ល់ បាន​ទំនាក់ទំនង​សុំ​ប្រាក់​ពី​តាម​បណ្ដា​ក្លិប​កំសាន្ត ​ឬ​ពី​អាជីវករ​នានា ដោយ​អះអាង​ថា យក​ទៅ​សាងសង់​អគារ​ការិយាល័យ​ធ្វើការ តែ​មន្ត្រី​រូប​នេះ​ មិន​បាន​បង្ហាញ​លិខិត​បេសកកម្ម ឬ​លិខិត​អនុ
ញ្ញាត​​ជា​លាយ​លក្ខ​ណ៍អក្សរ​ពី​អង្គភាព​ឡើយ​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា គ្មាន​នរណា​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​មន្ត្រី​រូប​នេះ​ទេ ព្រោះ​ម្ចាស់​អំណោយ​ភាគច្រើន​គេ​មិនសូវ​ស្គាល់​មុខមន្ត្រី​នេះ ហើយ​ថែម​ទាំង​មិន​មាន​ទំនុកចិត្ត​ទៀត​ផង​។

ជាមួយនឹង​ការ​ដើរ​រៃ​អង្គាសប្រាក់​បែប​អនាធិ​ប​តេ​យ្យ​របស់​លោកនាយ​ការិយាល័យ​ ទើប​ចូល​កាន់​តំណែង​ថ្មី​នេះ បើ​តាម​មន្ត្រី​មួយ​ចំនួន ដែល​បានដឹង​រឿង​នេះ បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា អាជីវករ​ខ្លះ ត្រូវ​បាន​លោក​វិ​ន ន​ល់ ទាក់​ទ​ន​ង​តាម​ទូរស័ព្ទ​សុំ​ប្រាក់​រហូត​រាប់​ពាន់​ដុល្លារ​ឯណោះ តែ​មិន​បាន​ដូច​បំណង​ទេ គឺ​គេ​ផ្ដល់​ជូន​យ៉ាងច្រើន​ត្រិ​ម​១០% នៃ​ចំនួន​ស្នើ​សុំ​តែ​ប៉ុណ្ណោះ ពីព្រោះ​ការ​ដើរ​សុំ​ប្រាក់​នេះ គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​ពី​ថ្នាក់ដឹកនាំ​ទើប​គេ​មិន​ទុកចិត្ត​។

តាម​រយៈ​កោះសន្តិភាព ពាក់ព័ន្ធ​នឹង​ទ​ង្វើ​មិន​ប្រក្រតី​របស់​លោក​វិ​ន ន​ល់ ខាងលើ​នេះ ទាំង​ម្ចាស់​អំណោយ រួម​ទាំង​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​ស្នងការ​ខេត្ត​ផង បាន​សំណូមពរ​សូម​ឲ្យ​លោកស្នងការ​ខេត្ត គួ​តែ​មាន​វិធានការ​រដ្ឋបាល ឬ វិធានការ​ណែនាំ​ដល់​លោក​វិ​ន ន​ល់ អំពី​ការ​ដើរ​ប្រព្រឹត្ត​នូវ​សកម្មភាព​ផ្ដេសផ្ដាស់​នេះ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​មហាជន និង​នាំ​ឲ្យ​ខូច​ឈ្មោះ​អង្គភាព​ស្នងការ​ទាំងមូល​។ ព្រោះ​បើ​តាម​ព័​ត៏​មាន​លោក​វិ​ន ន​ល់ នៅ​តែ​បង្ក​ព្យុះ​ភ្លៀង​តាម​រយៈ​ដើរ​រៃ​អង្គាសប្រាក់​ពី​មនុស្ស​ដោយ​មិន​រើសមុខ ឬ គ្មាន​ការ​អៀនខ្មាស់​ឡើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ