ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួច​ចិត្ត និង​ភាព​ជឿជាក់​ឆ្ពោះទៅ​ភាព​ស្តុកស្តម្ភ

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​មិន​ដែល​គិត​ទេ​ថា ភាព​ជឿជាក់​អាច​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​រក​លុយ​របស់​អ្នក​បាន ។ ការ​ដែល​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ក៏​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​រឿង​លុយ​ដែរ ។ ប៉ុន្តែ តើ​ភាព​ជឿជាក់​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ដោយ​ដូច​ម្តេច ? ១….

អ្នក​ប្រហែលជា​មិន​ដែល​គិត​ទេ​ថា ភាព​ជឿជាក់​អាច​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​រក​លុយ​របស់​អ្នក​បាន ។ ការ​ដែល​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ក៏​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​រឿង​លុយ​ដែរ ។ ប៉ុន្តែ តើ​ភាព​ជឿជាក់​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ដោយ​ដូច​ម្តេច ?

១. អ្នក​មិន​ខ្លាច​ក្នុង​ការ​ស្នើ​សុំ​អ្វី​ដែល​អ្នក​ចង់បាន

ការ​ដែល​មនុស្ស​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ភាគច្រើន​តែងតែ​បង្ក​ឲ្យ​ពួក​គេ​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន ។ ហើយ​ពេល​ដែល​ករណី​នេះ​កើត​មាន​ឡើង​ពួក​គេ​អាច​នឹង​បាត់បង់​ឱកាស​ជា​ច្រើន ដែល​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​ច្រើន​ជាង​មុន ។ ផ្ទុយ​មក​វិញ មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង​វិញ មិន​ភ័យ​ខ្លាច​ឡើយ​ក្នុង​ការ​ស្នើ​សុំ​អ្វី​ដែល​ពួក​គេ​គិត​ថា ពួក​គេ​គួរតែ​ទទួល​បាន​មិន​ថា ជា​ការ​ឡើង​ប្រាក់ខែ ឬ​ការ​សម្រេចចិត្ត​វិនិយោគ​ណាមួយ​ទេ ។

២. អ្នក​បង្ហាញ​ថា អ្នកមាន​សមត្ថភាព​ខ្ពស់

បើ​ទោះជា​អ្នក​មិន​ស្នើ​សុំ​ឡើង​ប្រាក់ខែ ឬ​ទាមទារ​ការ​គោរព​ពី​អ្នក​ដទៃ​ពិតមែន​ក្តី អ្នក​ដទៃ​នឹង​ចាប់អារម្មណ៍​លើ​អ្នក​ជាក់​ជា​មិន​ខាន ព្រោះតែ​ភាព​ជឿជាក់​ដែល​អ្នក​បង្ហាញ​ដល់​មនុស្ស​ដទៃ​ថា អ្នក​ពិតជា​សាក​សម​នឹង​តំណែង​ដែល​ខ្ពស់​ជាង​បច្ចុប្បន្ន ឬ​អាច​ជា​ដៃគូ​អាជីវកម្ម​ដែល​អាច​ទុកចិត្ត​បានជា​ដើម ។

ជំនាញ និង​បទ​ពិសោធន៍​ក៏​ជា​កត្តា​ដែល​សំខាន់ ប៉ុន្តែ​ភាព​ក្លាហាន និង​ស្វាហាប់​ក៏​ជា​ចំណុច​ដែល​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ជឿជាក់​លើ​អ្នក​ដែរ ។ ប្រសិនបើ​អ្នក​ដទៃ​មើលឃើញ​ថា អ្នក​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​នោះ​ពួក​គេ​អាច​នឹង​គិត​ថា អ្នក​មិន​ទាន់​ត្រៀមខ្លួន​រួច​សម្រាប់​ទំនួល​ខុស​ត្រូវ​ណាមួយ​ឡើយ ដូច្នេះ​អ្នក​អាច​នឹង​បាត់បង់​ឱកាស​ច្រើន ។

៣. អ្នក​មិន​ចាំបាច់​អួតអាង​អ្នក​ដទៃ

តើ​អ្នក​ដែល​ឃើញ ឬ​ស្គាល់​មនុស្ស​ដែល​ខិតខំ​ចាយវាយ​លើ​សម្ភារៈ​ផ្សេង​ៗ ដើម្បី​ឲ្យ​ខ្លួន​ចូល​ចំណោម​ក្រុម​មនុស្ស​ណាមួយ​ចុះ​ដែរ​ទេ ? អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា មនុស្ស​ទាំងនេះ គឺ​ភាគច្រើន​ជា​មនុស្ស​ដែល​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។

អ្នក​ដែល​ជឿជាក់​លើ​ខ្លួនឯង​ដឹង​ថា ភាព​ជោគជ័យ​មិន​អាស្រ័យ​តែ​លើ​សម្ភារៈ​ដែល​ពួក​គេ​មាន​ទេ តែ​ក៏​អាស្រ័យ​លើ​ការ​គ្រប់គ្រង​លុយ​របស់​ពួក​គេ​ដែរ ។ អ្នក​ដែល​រក​ប្រាក់​ចំណូល​បាន​តិច​អាច​នឹង​នៅ​សល់​លុយ​ច្រើន​ជាង​អ្នក​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន ។ គំនិត​បែប​នេះ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សម្ភារៈ​ដែល​មិន​ចាំបាច់ និង​ជួយ​ឲ្យ​ពួក​គេ​ផ្តោត​ស្មារតី​លើ​អ្វី​ផ្សេង​ដែល​អាច​សម្រេច​គោលដៅ​របស់​ពួក​គេ​វិញ ។ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ