ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ប៉ុស្តិ៍នគរ​បាលឃុំ​គ្រញូង ត្រូវ​មន្ត្រីប៉ុស្តិ៍​ស្រវឹង​បាញ់7​គ្រាប់ ពេល​ទូរស័ព្ទ​ប្តឹង​លោក​អធិ​ការ

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ នាយ​ប៉ុស្តិ៍​ឃុំ​គ្រញូង​ ស្រុក​កំចាយ​មា​រ​ ត្រូវ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​បាញ់​ចំនួន​៧​គ្រាប់​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ ។ បាតុ​ភាព​បាញ់​ប្រហារ​មេ​ប៉ុស្តិ៍​ខ្លួន​ឯង​នេះ​ បាន​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៩​ មករា ។

ខេត្ត​ព្រៃ​វែង​ ៖ នាយ​ប៉ុស្តិ៍​ឃុំ​គ្រញូង​ ស្រុក​កំចាយ​មា​រ​ ត្រូវ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​បាញ់​ចំនួន​៧​គ្រាប់​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ ។ បាតុ​ភាព​បាញ់​ប្រហារ​មេ​ប៉ុស្តិ៍​ខ្លួន​ឯង​នេះ​ បាន​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៩​ មករា ។

នាយ​ប៉ុស្តិ៍​ដែល​ត្រូវ​បាញ់​ស្លាប់​នេះ​ឈ្មោះ​ ចាន់​ សារា៉ត​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​ ហ៊ុន​ ប៊ុន​ធឿន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ។ បន្ទាប់​ពី​បាញ់​សម្លាប់​លោក​នាយ​ប៉ុស្តិ៍​ឱ្យ​ស្លាប់​ហើយ​ ជន​ល្មើស​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ផង​ដែរ​ ។ បើ​តាម​​សេច​ក្តី​រាយ​ការណ៍​របស់​លោក​      ពុំ​ កាន់​ អធិ​ការ​ស្តី​ទី​នគរ​បាល​ស្រុក​កំចាយ​មារ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ជា​នាយ​ប៉ុស្តិ៍​​បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ដើរ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន​ ក្រោយ​មក​ក៏​នាំ​មន្ត្រី​ចំនួន​៣​នាក់​​ចូល​ទៅ​ផឹក​សីុ​ច្រៀង​ខា​រា៉​អូ​ខេ​។ ពេល​កំពុង​ផឹក​សីុ​សប្បាយ​ក្នុង​ហាង​ខា​រា៉​អូ​ខេ​នោះ​ ក៏​មាន​ការ​ទាស់​ពាក្យ​សម្តី​គ្នា​ រវាង​មន្ត្រី​នគរ​បាល​ដូច​គ្នា​ ដែល​តាម​ប្រភព​ខ្លះ​ថា ពេល​នោះ​លោក​នាយ​បុ៉ស្តិ៍​បាន​ព្យាយាម​ឃាត់​កុំ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ។ ដោយ​សារ​ឃាត់​ពុំ​ស្តាប់​ លោក​នាយ​ប៉ុស្តិ៍​បាន​ដក​កាំភ្លើង​​អាកា​ពី​ជន​ល្មើស​ ហើយ​ចេញ​មក​ទី​ស្នាក់​ការ​មុន​ ឯ​ជន​ល្មើស​ក៏​មក​តាម​ក្រោយ​ ។

លោក​ ពុំ​ កាន់​ បន្ត​ថា ពេល​ជន​រង​គ្រោះ​មក​ដល់​ប៉ុស្តិ៍​ ក៏​ចូល​ទៅ​ដេក​ដោយ​បិទ​ទ្វារ​ប៉ុស្តិ៍​ ពេល​នោះ​ជន​ល្មើស​ក៏​ទៅ​ដល់​​តាម​ក្រោយ​ ហើយ​ធាក់​ទម្លាយ​ទ្វារ​ចូល​ទៅ​ ។ ដោយ​ឃើញ​មន្ត្រី​ក្រោម​ឱវាទ​អុក​ឡុក​បែប​នេះ​ លោក​ ចាន់​ សា​រា៉ត​ ក៏​រាយ​ការណ៍​មក​រូប​លោក​ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ល្មើស​ខឹង​និង​ចោទ​ថា រឿង​ប៉ុណ្ណឹង​ក៏​រាយ​ការណ៍​ដែរ រួច​ស្ទុះ​ចូល​ទៅ​យក​កាំ​ភ្លើង​អា​កា​៤៧​មក​បាញ់​តម្រង់​លោក​ ចាន់​ សារា៉ត​ ចំនួន​៧​គ្រាប់ ដែល​គ្រាប់​ទី​មួយ​ ចំ​ចិញ្ចើម​ធ្លាយ​ខួរ​ គ្រាប់​ទី​២​ ចំ​ក្រោម​​ដោះ​ខាង​ស្តាំ​ គ្រាប់​ទី​៣​ ចំ​ដៃ​ស្តាំ​ គ្រាប់​ទី​៤​ ចំ​ជើង​ខាង​ឆ្វេង​ គ្រាប់​ទី​៥​ ចំ​ជើង​ស្តាំ​ គ្រាប់​ទី​៦​ ចំ​គុម្ព​ត្រចៀក​ និង​គ្រាប់​ទី​៧​ ស្អុយ​ បាញ់​អត់​ផ្ទុះ​ ។​

ក្រោយ​ពី​បាញ់​ប្រហារ​រួច​ ជន​ល្មើស​បាន​បោះ​កាំភ្លើង​ចោល​ ហើយ​រត់​គេច​ខ្លួន​ ។​ បើ​លោក​អធិការ​ស្តីទី​ ឱ្យ​ដឹង​ថា​ កម្លាំង​របស់​​លោកបាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ដែរ​ ​និងដេញ​តាម​ជន​ល្មើស​គ្រប់​ច្រក​ល្ហក​ តែ​រក​ពុំ​  ឃើញ ។​ លោក​បន្ត​ថា​ មាន​គេ​ផ្តល់​ព័ត៌​មាន​​ឱ្យមក​ថា​ ឃើញ​ជន​ល្មើស​កំពុង​លាក់​ខ្លួន​នៅ​​កន្លែងមួយ​ ហើយ​សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​ ។​ ចំណែក​សព​ ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​