ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​ចិត្តអប្រិយ​ចង់រួមរ័ក ចាប់​ប្អូនថ្លៃស្រី​អាយុ10​ឆ្នាំ រំលោភ​រហូតបាន​សម្រេច

11 ឆ្នាំ មុន

ខេត្ត​​កំពង់ស្ពឺ​ ៖ បុរស​ឈាម​រាវជា​បង​​​ថ្លៃ​ម្នាក់​ បានប្រព្រឹត្ដ​នូវ​ទង្វើ​អប្រិយ​ពេល​ឃើញ​ឱកាស​ស្ងាត់​ល្អ​ក៏​ចាប់​ប្អូន​ថ្លៃ​រំលោភ​រហូត​បាន​សម្រេច​ និង​ក្រោយ​មក​១​ថ្ងៃ​ទើប​បែក​ការណ៍​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ មករា​ និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​​ថ្ងៃ​ទី​២៨​ មករា​ នៅ​ផ្ទះ​ជន​សង្ស័យ​ ក្នុង​ឃុំ​សែនដី​ ស្រុក​សំរោង​ទង​ ។

ខេត្ត​​កំពង់ស្ពឺ​ ៖ បុរស​ឈាម​រាវជា​បង​​​ថ្លៃ​ម្នាក់​ បានប្រព្រឹត្ដ​នូវ​ទង្វើ​អប្រិយ​ពេល​ឃើញ​ឱកាស​ស្ងាត់​ល្អ​ក៏​ចាប់​ប្អូន​ថ្លៃ​រំលោភ​រហូត​បាន​សម្រេច​ និង​ក្រោយ​មក​១​ថ្ងៃ​ទើប​បែក​ការណ៍​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ មករា​ និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​​ថ្ងៃ​ទី​២៨​ មករា​ នៅ​ផ្ទះ​ជន​សង្ស័យ​ ក្នុង​ឃុំ​សែនដី​ ស្រុក​សំរោង​ទង​ ។​

បុរស​ជា​បង​ថ្លៃ​រូប​នេះ​ឈ្មោះ​​ អ៊ុន​ ណាវុធ អាយុ​ ២៥​ឆ្នាំ​ ចំណែក​ក្មេង​ស្រី​មាន​អាយុ​ ១០​ឆ្នាំ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា​ នៅ​ថ្ងៃ​កើត​េហតុ​ដោយ​សារ​ប្រពន្ធ​មិន​នៅ​ផ្ទះ​ ហើយ​នឹក​ចង់​រួម​រ័ក​ក៏​បាន​ចាប់​ប្អូន​ថ្លៃ​លើក​ដាក់​លើគ្រែ​ហើយ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​ ។​ ឯ​ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​កើត​េហតុ​ ដោយ​ឪពុក​ម្ដាយ​មិននៅ​ផ្ទះ​ គឺ​នាង​នៅ​ផ្ទះ​ម្នាក់​ឯង​ ពេល​នោះ​បង​ថ្លៃ​មក​ដល់​ក៏​ធ្វើ​សកម្មភាព​លើក​បី​នាង​ដាក់លើ​គ្រែ​ ហើយ​ចាប់​រំលោភ​នាង​តែ​ម្ដង​ ។​ ក្មេង​ស្រី​រង​គ្រោះ​បន្ដ​ថា​ ក្រោយ​ពី​រំលោភ​នាង​ហើយ​ បង​ថ្លៃ​បាន​គំរាម​មិន​ឱ្យ​និយាយ​ប្រាប់​អ្នក​ណា​ទេ​ សូម្បី​តែ​ឪពុក​ម្ដាយ​ក៏ដោយ​ ។​ ចំណែក​ម្ដាយ​កុមារី​រង​គ្រោះ​បាន​បំភ្លឺ​ថា​ ដោយ​ឃើញ​អាការៈ​កូន​ស្រី​ធ្លាក់​ឈាម​ច្រើន​ក៏​បាន​សួរ​នាំ​ ទើប​កូន​ស្រី​ព្រម​និយាយ​ប្រាប់​ថា​ ត្រូវ​បង​ថ្លៃ​ចាប់​រំលោភ​ ។​

ក្រោយ​ពី​ដឹង​រឿង​ គាត់​ទៅ​ប្ដឹង​នគរ​បាល​ប៉ុស្ដិ៍​ឱ្យ​ចាប់​ខ្លួន​កូន​ប្រសា​កំហូច​នេះ​តែ​ម្ដង​ ។​ ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ចាត់​ការ​តាម​ច្បាប់​ហើយ​ មិន​ទុក​ឱ្យ​រត់​គេច​ឡើយ​ ៕​