ខេត្តតាកែវ ៖ ទាក់ទងទៅនឹងករណីសិស្សរិះគន់ទៅលើអ្នកទទួលផ្ញើកង់និងម៉ូតូក្នុង«វិទ្យាល័យជា ស៊ីម តាកែវ» អត់មានកិបសំបុត្រផ្ញើហើយបានប្រើសម្តីមិនសមរម្យនោះ នាព្រឹកថ្ងៃទី២៤ កក្កដា នេះ សន្តិភាពយើងបានខលទូរសព្ទ័ ដើម្បីសុំការបំភ្លឺពីលោកទ្រី ឆាយ ដែលជានាយកសាលាផ្ទាល់ តែខលចូលហើយអត់មានអ្នកទទួលទេ ។ ក្នុងនោះ កោះសន្តិភាពក៏បានសុំព័ត៌មានខ្លះៗពីអ្នកទទួលផ្ញើម៉ូតូ-កង់នៅក្នុងសាលាផងដែរ ។

សូមបញ្ជាក់ថា សិស្សានុសិស្សនៃវិទ្យាល័យ «ជា សុីម តាកែវ»បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកដោយបាននិយាយរិះគន់ទៅលើអ្នកទទួលផ្ញើកង់ និងម៉ូតូនៅក្នុងសាលាថា មិនមានសំបុត្រស្នាមនៅពេលដែលកូនសិស្សយកកង់ឬម៉ូតូទៅផ្ញើ ។ មិនតែប៉ុណ្ណោះ ក៏បានប្រើពាក្យសម្តី មិនសមរម្យមកលើសិស្សដែលយកកង់ ឬម៉ូតូមកផ្ញើថែមទៀត ហើយបញ្ហានេះមិនមែនទើបតែកើតមានឡើយ គឺបានកើតមានច្រើនឆ្នាំមកហើយ ។ ប្រភពបន្តថា នៅពេលកូនសិស្សទៅនិយាយប្រាប់ដល់លោកនាយកសាលាម្តងៗ គាត់មិនដែលខ្វល់ពីសម្តីនិយាយប្រាប់ឡើយ តែបែរស្តីបន្ទោសមកកូនសិស្ស ដែលនិយាយប្រាប់ទៅវិញ ។

ជួបជាមួយកោះសន្តិភាពយើង នៅក្នុងបរិវេណវិទ្យាល័យជា សុីម តាកែវ កូនសិស្សដែលទើបតែបណ្តើម៉ូតូចេញបាននិយាយប្រាប់ថា ចំពោះការយកម៉ូតូឬកង់មកផ្ញើនៅក្នុងសាលានេះ មានសំបុត្រផ្ញើដែរ តែសំបុត្រនោះ មានតែពេលព្រឹកទេ ។ លុះពេលល្ងាចមិនមានដាក់សំបុត្រទេ គឺដាក់កង់ឬម៉ូតូឱ្យត្រង់ជួរកន្លែងផ្ញើជាការស្រេច ដោយក្នុង១ថ្ងៃៗម៉ូតូឬកង់របស់កូនសិស្សមានរាប់រយគ្រឿងដោយអ្នកទទួលមើលការខុសត្រូវផ្ញើកង់ ឬម៉ូតូមិនបានខ្វល់ថា ខ្លាចបាត់កង់ ឬម៉ូតូសិស្សឡើយ។
ស្ត្រីឈ្មោះគង់ ហេម បាននិយាយប្រាប់កោះសន្តិភាពយើងថា ក្រុមគ្រួសារគាត់ជាអ្នកសុីឈ្នួលទទួលមើលកង់ ឬម៉ូតូដែលកូនសិស្សបានយកមកផ្ញើរួច ក៏ចូលរៀនហើយកង់ ឬម៉ូតូ១គ្រឿងថ្លៃផ្ញើតែ៥០០រៀលតែប៉ុណ្ណោះ និងពេញ១ថ្ងៃនិងមានសំបុត្រត្រឹមត្រូវពេលព្រឹក ឬមិនបាច់ដាក់សំបុត្រក៏បាន ហើយចំពោះការទទួលមើលម៉ូតូ ឬកង់ដែលកូនសិស្សយកមកផ្ញើនេះ មិនមែនជាកាដេញថ្លៃអ្វីទេ នៅតាមសាលាខុសពីមន្ទីរ ពេទ្យ និងតាមផ្សារនានាដែលត្រូវដេញថ្លៃបន្តពីប្រធានពេទ្យ ឬមេភាសុីផ្សារដោយក្រុមគ្រួសារគាត់សុីប្រាក់ខែពីលោកនាយកសាលាក្នុង១ខែ១០០ដុល្លារតែប៉ុណ្ណោះ ។

ស្ត្រីដដែលបន្តទៀតថា ហើយពេលនេះ ជាពេលសិស្សប្រឡងអញ្ចឹងម៉ូតូ ឬកង់វាជិះចេញចូលស្រេចតែចិត្តមិនបាច់ដាក់សំបុត្រក៏មិនអីដែរ ព្រោះពួកគាត់សុីប្រាក់ខែមើលម៉ូតូ ឬកង់នៅវិទ្យាល័យជា សុីម តាកែវនេះអស់រយះពេល៦ ទៅ៧ឆ្នាំមកហើយ ចំពោះម៉ូតូឬកង់ជារបស់កូនសិស្សដែលយកមកផ្ញើនោះ មិនបាច់មានសំបុត្រ ក៏ពួកគាត់បានស្គាល់ស្ទើរគ្រប់គ្នាអស់ទៅហើយដែរ ព្រោះកូនសិស្សគឺជាសិស្សដដែលមិនមានអ្នកផ្សេងចូលមកយកម៉ូតូ ឬកង់មកផ្ញើនោះទេនឹងគ្មានបញ្ហាអ្វីឡើយ ។
ចំណែកអាណាព្យាបាលសិស្ស បាននាំគ្នានិយាយរិះគន់ទៅដល់លោកនាយកវិទ្យាល័យជា សុីម តាកែវថា បើទោះជាកន្លងមកមានការរាយការណ៍អំពីរឿងអ្នកទទួលផ្ញើម៉ូតូ ឬកង់នៅក្នុងសាលាពីសិស្សជាញឹកញាប់ថា អ្នកទទួលមើលម៉ូតូឬកង់មិនបានដាក់សំបុត្របែបណាក៏ដោយ ក៏លោកនាយកសាលាមិនបានចាប់អារម្មឡើយនិយាយទៅធ្វើមិនដឹងមាន តែស្តីអោយសិស្សដែលរាយការណ៍នោះវិញថា «កុំចេះដឹងពេក អញដឹងហើយ» ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ