ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណាម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិបាន​ធ្វើការ​ផ្សព្វផ្សាយ​ស្តី​ពី​យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បាន​ដាក់​ចេញ​ដោយសម្តេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិបាន​ធ្វើការ​ផ្សព្វផ្សាយ​ស្តី​ពី​យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បាន​ដាក់​ចេញ​ដោយសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ការ​ផ្សព្វផ្សាយ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទទី​២២ ខែកក្កដា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិប​តី​ភាព​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នគរបាល​ជំនាញ​ពាក់ព័ន្ធ គណៈ​អភិបាលខេត្ត​តាម​បណ្តោយ​ព្រំដែនកម្ពុជា​-​វៀតណាម និង​អង្គ​ភាព​ពាក់ព័ន្ធ​សរុប​ចំនួន​១៦៦​រូប ។

គួរ​រំឭក​ថា ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​នូវ ផែនការ​ស្តី​ពី​យុទ្ធនាការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប
បទល្មើស​គ្រឿងញៀន​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា​-​វៀតណាម ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ ។ ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ដោះស្រាយ​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ពិសេស​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ទៅ​វិញ​ទៅ​មក​ឆ្លង
កាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

ជាង​នេះ​ទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​កាន់
តែ​ល្អ​ប្រសើរ​ឡើង ដោយ​រួម​សហការ​ជាមួយ​ភាគី​វៀតណាម បញ្ចៀស​ឲ្យ​បាន​នូវ​ឥទ្ធិពល​អវិជ្ជមាន​នានា​បណ្ដាល​មក​ពី​គ្រឿងញៀន​ផង​ដែរ ។ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ២០១៩​នេះ កម្លាំង​អនុវត្ត​ច្បាប់​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​៣.៣៣៥​ករណី ឃាត់ខ្លួន​៧.០៩៧​នាក់ ចាប់​យក​សារធាតុ​ញៀន គ្រប់​ប្រភេទ​សរុប​៣១0​គីឡូក្រាម កញ្ឆា​ស្រស់៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុតាង​មួយ​ចំនួន​ទៀត ។

ក្នុង​នោះ​ផង​ដែរ ករណីជួញដូរ​២.០៣៩​ករណី ឃាត់ខ្លួន​៣.៨៧៣​នាក់ ករណី​សំយោគ​-​កែ​ច្នៃ​១​ករណី ករណី​ដាំ​ដុះ​១៩ ករណី ឃាត់ខ្លួន​៤​នាក់ ករណី​ប្រើប្រាស់​១.២៧៦ករណី ឃាត់ខ្លួន​៣.២២០​នាក់ ក្នុង​នោះ​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​២៣២​នាក់បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​និង​ស្ដារ​នីតិសម្បទា​
ចំនួន​២.១០៥​នាក់ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ប្រគល់​ជូនអាណាព្យាបាល​ដើម្បី​យក​ទៅ​អប់រំ​បន្ត ៕ (សម្រួល ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ