ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ដោយ​ចៃដន្យ ពេល​បំពេញ​ការ​ងារ​​កសិកម្ម

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ លោក​ហុង យឿ​ន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បេតិកភណ្ឌ…

ខេត្តឧត្តរមានជ័យ​៖ កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ លោក​ហុង យឿ​ន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បេតិកភណ្ឌ ការិយាល័យ​សារមន្ទីរ​ទៅ​ទទួល​វត្ថុ​បុរាណ​ចំនួន​២​ដុំ​/​រូប ពី​អ្នក​ភូមិ ។ វត្ថុ​បុរាណ​នេះ​បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​ពេល​ប្រកបការងារ​កសិកម្ម ស្ថិត​នៅ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​មាន​ជ័យ ។

នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រគល់​-​ទទួល​នោះ​មានការ​អញ្ជើញ និង​និមន្ត​ចូលរួម​ពី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល នាយ​រង​ប៉ុស្តិ៍ ម្ចាស់​រូប​ដែល​បាន​ប្រទះ​ឃើញ លោកគ្រូ ព្រះ​ចៅអធិការ​វត្ត​គោក​ឪឡោក អាចារ្យ គណៈកម្មការ​វត្ដ ប្រជា​ពរល​រដ្ឋ ហើយ​និង​អាជ្ញាធរ​ដែនដី​យ៉ាងច្រើន​កុះករ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​រូប​ដែល​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ​បាន​ទទួល​ពី​ប្រជាពលរដ្ឋ​៖

១-​ដងខ្លួន​ទេវរូប ភេទ​ប្រុស មាន​កម្ពស់ ៥១​ស​.​ម និង​ទទឹង​១៨​ស​.​ម ទ្រង់​ឈរ ធ្វើ​ពី​ថ្មភក់ ស្ថិត​ក្នុង​សម័យ​អង្គរ (​រចនាបថ​កោះកែរ0x017d7​) បាត់​ព្រះ​កេស​, ព្រះ​បាត​,​ព្រះ​ហស្ត​ខាងឆ្វេង​បាក់​បាត់​ទាំងស្រុង ចំណែក​ព្រះ​ហស្ត​ខាងស្តាំ​បាក់​បាត់​មួយ​កំណាត់​ខាងក្រោម ។

២-​ទេវរូប​(​កញ្ចាំង​)​ដាក់​តាម​ប្រាសាទ កម្ពស់ ៤០​ស​.​ម ទទឹង ១៤​ស​.​ម ធ្វើ​ពី​ថ្មភក់ ទ្រង់​ឈរ ស្ថិត​ក្នុង​សម័យ​អង្គរ ។ ស្ថានភាព​ទេវរូប​មាន​ភាព​សឹក​រេចរឹល​ខូចខាត ដោយ​ការ​សំលៀង​វត្ថុ​រឹង ។

វត្ថុ​បុរាណ​ទាំងនោះ​បាន​ដឹក​យក​ទៅ​រក្សា​ទុក អភិរក្ស នៅ​ក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តឧត្តរមាន​ជ័យ ដើម្បី​ធានា​សុ​វត្តិភាព និង​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​យើង​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ