ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើធ្វើ​ម៉េច​ទៅ​ដឹង​ថា​ ដុំ​សាច់​ក្នុង​សុដន់ជា​ដុំ​សាច់​ធម្មតា​?

4 ឆ្នាំ មុន

ការ​ដែល​រក​ឃើញ​មាន​ដុំ​ណាមួយ​ក្នុង​សុដន់​អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​មិនមែន​ដុំ​សាច់​ទាំងអស់​សុទ្ធតែ​ជា​ជំងឺមហារីក​ណោះ​ទេ​។ ដុំ​សាច់​ស្លូត​មួយ​ប្រភេទ​ឈ្មោះ​ថា Fibroadenoma ដែល​វា​មិនមែន​ជា​អ្វី​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។ ​ដុំ​សាច់​ប្រភេទ​នេះ​ច្រើន​តែ​រក​ឃើញ​ជា​ញឹកញាប់​ក្នុង​សុដន់​ស្ត្រី​អាយុ​ក្រោម ៣០​ឆ្នាំ​។ វា​ជា​ប្រភេទ​ដុំ​សាច់​ដែល​ផ្ទុក​ទៅ​ដោយ​ជាលិកា​សុដន់ និង​ជាលិកា​ត​ភ្ជាប់ ហើយ​អាច​កើត​លើ​សុដន់​ម្ខាង…

ការ​ដែល​រក​ឃើញ​មាន​ដុំ​ណាមួយ​ក្នុង​សុដន់​អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​មិនមែន​ដុំ​សាច់​ទាំងអស់​សុទ្ធតែ​ជា​ជំងឺមហារីក​ណោះ​ទេ​។ ដុំ​សាច់​ស្លូត​មួយ​ប្រភេទ​ឈ្មោះ​ថា Fibroadenoma ដែល​វា​មិនមែន​ជា​អ្វី​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។ ​ដុំ​សាច់​ប្រភេទ​នេះ​ច្រើន​តែ​រក​ឃើញ​ជា​ញឹកញាប់​ក្នុង​សុដន់​ស្ត្រី​អាយុ​ក្រោម ៣០​ឆ្នាំ​។ វា​ជា​ប្រភេទ​ដុំ​សាច់​ដែល​ផ្ទុក​ទៅ​ដោយ​ជាលិកា​សុដន់ និង​ជាលិកា​ត​ភ្ជាប់ ហើយ​អាច​កើត​លើ​សុដន់​ម្ខាង ឬ​ទាំង​សងខាង​។

ដុំ​សាច់​ប្រភេទ Fibroadenoma មាន​ទំហំ​តូច​ណាស់ ដែល​សឹងតែ​មិន​អាច​ស្ទាប់​ដឹង​ឡើយ​។ នៅ​ពេល​យើង​ស្ទាប់​ដឹង លុះត្រាតែ​មាន​ជាលិកា​ត​ភ្ជាប់​នៅ​ជុំវិញ​ខ្លួន​វា​ទៀត​។ ចំពោះ​គែម​របស់​សុំ​នេះ​គឺ​រលោង និង​មាន​លក្ខណៈ​ច្បាស់លាស់​។ វា​អាច​មាន​ចលនា​ចុះឡើង​នៅ​ក្រោម​ស្បែក ហើយ​ង​ជា​ទូទៅ​គឺ​មិន​ឈឺ​ឡើយ​។ ដុំ​សាច់​ប្រភេទ​នេះ​ច្រើន​តែ​ស្តាប់​ទៅ​មាន​អារម្មណ៍​ដូច​ថ្ម​ម៉ា​ប តែ​ទន់​ដូច​កៅស៊ូ​។

ចំពោះ​មូលហេតុ​ពិតប្រាកដ​នៃ​ដុំ​សាច់​ប្រភេទ​នេះ​គឺ​មិន​ទាន់​រក​ឃើញ​ទេ ប៉ុន្តែ​អ្វី​ដែល​ដឹង​នោះ​គឺថា អ័រម៉ូន​ភេទ​ស្រី​អេ​ស្ត្រូ​ជែ​ន​ប្រហែលជា​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​ដុំ​សាច់​មួយ​នេះ​។ ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​មុន​អាយុ ២០​ឆ្នាំ​ក៏​ជាប់​ទាក់ទង​ការ​ប្រឈម​ខ្ពស់​នឹង​ការ​លូតលាស់​ដុំ​សាច់​មួយ​នេះ​ដែរ​។

ដុំ​សាច់ Fibroadenomas មាន​ពីរ​ប្រភេទ​គឺ​៖

១-Simple Fibroadenomas៖ វា​មិន​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​សុដន់​ទេ ហើយ​មើលទៅ​ធម្មតា
២- Complex Fibroadenomas៖ ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ផ្សេង​ៗ​ទៀត​ដូច​ជា ៣-Macrocyst (​ដុំ​គីស​ទឹក ដែល​ធំ​ៗ) និង​ការ​កក​កំបោរ​កាលស្យូម​។

យ៉ាងណាមិញ​ចំពោះ Complex Fibroadenomas អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​ច្រើន​បន្តិច​ហើយ​។

ដើម្បី​ដឹង​ថា​មាន​ដុំ​សាច់​ប្រភេទ​នេះ​ក្នុង​សុដន់​ស្ត្រី​ឬ​អត់​នោះ​គេ​អាច​ធ្វើ​៖

១-ពិនិត្យ​រាង​កាយ​ដោយ​ប្រើ​ដៃ​ស្ទាប់​សុដន់​ដោយ​ផ្ទាល់
២- ថត​សុដន់
៣- ថត​អេកូ​សុដន់
៤- ការ​ប្រើ​ម្ជុ​រ​ចាក់​ក្នុង​សុដន់​ដើម្បី​ច្រឹប​យក​ដុំ​សាច់​នោះ​ទៅ​ពី​និត្យ​បន្ថែម​ទៀត​ក្នុង​ករណី​សង្ស័យ​ថា​វា​អាច​ជា​អ្វី​ផ្សេង ឬ​មហារីក​។

បើសិនជា​គ្រូពេទ្យ​ដាក់​រោគវិនិច្ឆ័យ​ថា​អ្នកមាន​ដុំ​សាច់​ប្រភេទ Fibroadenoma ក្នុង​សុដន់ វា​មិនមែន​ជា​រឿង​សំខាន់​ដែល​ត្រូវ​វះ​វា​យក​ចេញ​នោះ​ទេ​។ ការ​វះ​យក​ចេញ​នេះ​ក៏​អាស្រ័យ​ទោ​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​រាង​កាយ ប្រ​វត្ត​គ្រួសារ និង​ការ​បារម្ភ​ផ្ទាល់ខ្លួន​ផង​ដែរ​។ ដុំ​សាច់ Fibroadenoma ដែល​មិន​មានការ​លុត​លាស់ ហើយ​មិនមែន​ជា​មហារីក​បែប​នេះ​អាច​តាមដាន​ក្នុង​លក្ខណៈ​ធម្មតា តាម​រយៈ​ការ​ពិនិត្យ​វា​ដោយ​ខ្លួនឯង ឬ​ថត​សុដន់​បន្ថែម​ក្នុង​ករណី​ដែល​ចាំបាច់​។

ករណី​ដែល​ត្រូវការ​វះកាត់​ដុំ​សាច់ Fibroadenoma ចេញ ជា​ធម្មតា​ត្រូវ​ផ្អែក​លើ​ករណី​ដូច​ខាងក្រោម​នេះ​ដែរ​៖

១-ប៉ះពាល់​ដល់​រូបរាង​ធម្មតា​របស់​សុដន់
២- បង្ក​ការ​ឈឺចាប់
៣- បារម្ភ​ខ្លាច​កើតជា​មហារីក
៤- មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​មហារីក​សុដន់
៥- ទទួល​បាន​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសិកា​ដុំ​សាច់​នោះ

បើសិនជា​ដុំ​សាច់​ប្រភេទ​នេះ​ត្រូវ​បាន​កាត់​ចេញ វា​ក៏​នៅ​តែ​អាច​កើត​មួយ ឬ​ច្រើន​ទៀត​នៅ​កន្លែង​ដដែល​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ