ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ មេខ្លោង​ដ៏​ធំ​ម្នាក់​ឆបោក​ប្រាក់​ខ្ទង់រយ​លាន​ដុល្លារ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួន​មេខ្លោង​ដ៏​ធំ​ម្នាក់​ជានា​យក​ក្រុមហ៊ុន​អុីណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ពាក់ព័ន្ធ​ករណី​ឆបោក​កាលពី​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា និង​មាន​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់​ដែល​បាន​បាត់បង់​ប្រាក់​អស់​រាប់រយ​ពាន់…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួន​មេខ្លោង​ដ៏​ធំ​ម្នាក់​ជានា​យក​ក្រុមហ៊ុន​អុីណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ពាក់ព័ន្ធ​ករណី​ឆបោក​កាលពី​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា និង​មាន​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់​ដែល​បាន​បាត់បង់​ប្រាក់​អស់​រាប់រយ​ពាន់ រាប់​ម៉ឺន​ដុល្លារ​ទៅ​លើ​មេ​ក្លោ​ង​ដ៏​ធំ​ម្នាក់​ខាងលើ​នេះ ។ សូមរំលឹកថា សែក​ស្អុយ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​…​ទើបត្រូវ​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​នេះ

ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​នេះ​គឺ​ក្នុង​រូបភាព​ចូល​ហ៊ុន​រកស៊ី ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះជា​ច្រើន​នាក់​​​ស្រែក​យំ ហើយ​សរុប​ជា​ទឹកប្រាក់​ដែលជនសង្ស័យឆបោកដល់​ខ្ទង់រយ​លាន​ដុល្លារ និង​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួនមេខ្លោងម្នាក់​ខាងលើ​​ដាក់​ពន្ធនាគារ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ដីកា​នេះ​ចេញ​ដោយ​លោក ជូ លឹ​ម​ហ៊ា​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។

ជនជាប់ចោទ​ខាងលើ​ឈ្មោះ ឌឹ​ម សួន​ណាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជានា​យក​ក្រុមហ៊ុន​អុ​ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក មាន​ទីលំនៅ​ផ្ទះ លេខ​៣៤ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប លោក ជូ លឹ​ម​ហ៊ា​ង ដែល​បណ្ដាញ​ព័ត៌មាន​ទទួល​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នេះ បាន​សម្រេច ចោទប្រកាន់​បុគ្គល ឌឹ​ម សួន​ណាត ពី​បទ​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ថា រូបភាព​នៃ​ករណី​ឆបោក​នេះ គឺ​ជនសង្ស័យ​បាន​ដើរតួ​នាទី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​អចលនទ្រព្យ រួម​មាន ៖ ពុះ​ដី​ឡូ​តិ៍ ផ្ទះល្វែង និង​វីឡា​ជាដើម តាម​រយៈ​រូបភាព​ឆបោក​នេះ គឺ​ជនសង្ស័យ​បាន​ធ្វើ​កិច្ចសន្យា​វិនិយោគ​ជាមួយ​ជន​រង​គ្រោះ​ឲ្យ​ដាក់​លុយ​វិនិយោគ ដោយ​ទទួល​បាន​ភាគរយ​ខ្ពស់​ប្រចាំខែ ដែល​គេ​ហៅ​ថា​ភាគលាភ ឬ​ប្រាក់​ចំណេញ ប៉ុន្ដែ​ជន​រង​គ្រោះ​បាន​ទទួល​ប្រាក់​ចំណេញ​នេះ តែ​ខែ​ដំបូង ឬ​ពីរ​ខែ​ដំបូង ឬ​បី​ខែ​ដំបូង​តែ​ប៉ុណ្ណោះ លុះ​ខែ​បន្ដបន្ទាប់​ទៀត​នឹង​មិន​ទទួល​បាន​នោះ​ឡើយ​។

ជាក់ស្ដែង ជន​រង​គ្រោះ​ម្នាក់​ដែល​ដាក់​ប្រាក់​វិនិយោគ​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ខែ​ដំបូង​នឹង​ទទួល​បាន​២៥​ភាគរយ ស្មើនឹង​២៥.០០០​ដុល្លារ ប៉ុន្ដែ​បាន​តែ​មួយ​ខែ ឬ​ពីរ​ខែ​ដំបូង នឹង​លែង​ទទួល​បាន​ទៀត​ហើយ នោះ​មាន​ន័យ​ថា លុយ​ដែល​ត្រូវ​បាត់បង់​សឹងតែ​ពាក់កណ្ដាល នៃ​ទឹកប្រាក់​ដែល​បាន​ដាក់​វិនិយោគ​។

ជនសង្ស័យ​បាន​ប្រើ​រូបភាព​នេះ ដោយ​ពង្រាយ​បក្ខពួក​របស់​ខ្លួន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត ដោយ​ដើរតួ​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ហើយ​បើ​ជន​រង​គ្រោះ​ណា​មាន​លុយ​តិចតួច គឺ​ដាក់​ចូល​ហ៊ុន​តាម​លទ្ធភាព ជាក់ស្ដែង​ករណី​ឆបោក​នេះ​ក៏​បាន​កើតឡើង​នៅ​លើ​ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​មាន​ប្រជាពលរដ្ឋ ព្រមទាំង​អាជីវករ​នៅ​ក្នុង​ផ្សារ​ជា​ច្រើន​នាក់ ក៏​ចាញ់​បោក​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​(​ឌឹ​ម សួន​ណាត )​មេខ្លោង​ឆបោក​ដ៏​ធំ​ម្នាក់​នេះ​ត្រូវ​បាន​លោក ជូ លឹ​ម​ហ៊ា​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ