ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែកស្អុយជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក…​ទើប​ត្រូវចាប់ខ្លួន​នាយក​ក្រុមហ៊ុន​​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​មួយបាន​ឲ្យ​ដឹង​ថា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​)ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​មួយបាន​ឲ្យ​ដឹង​ថា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​)ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង កសាង​សំណុំរឿង​បញ្ជូន​ទៅសា​លា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ។

ជនសង្ស័យ​ឈ្មោះ ឌី​ម សួន​ណាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជានា​យក​ក្រុមហ៊ុន​អុ​ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ជាប់ចោទ​ពី​បទ​ឆបោក រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ដែល​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ គង់ លាក​ឈាង ជា​ពាណិជ្ជ
ករ​ដូច​គ្នា ។

ដើមហេតុ​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​នាយក​ក្រុម​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុមហ៊ុន​ដែល​មាន​អាសយដ្ឋាន​លេខ​៣៤ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈ្មោះ ឌី​ម សួន​ណាត បាន​ទៅ​ប្រើ​ល្បិច​បញ្ចុះបញ្ចូល​ឈ្មោះ គង់ លាក​ឈាង ឲ្យ​ដាក់​ទុន​វិ​និយោគ​លើ​ការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​ជាមួយ​ខ្លួន​លើ​ទឹកប្រាក់​ចំនួន​១.៣៤៧.២៦០​លាន​ដុល្លារអា​មេ​រិ​ក ដើម្បី​ឲ្យ​ខ្លួន​ធ្វើការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​(​លេង​ភាគហ៊ុន​) ។

ពេល​នោះ​ឈ្មោះ ឌី​ម សួន​ណាត បាន​អះអាង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​ខ្ពស់ ដូច្នេះ​ហើយ​បាន​ជា​ដើមបណ្តឹង​ឈ្មោះ គង់ លាក​ឈាង សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ដោយ​ផ្ញើ​ប្រាក់​ឲ្យ​ទៅ​ឈ្មោះ ឌី​ម សួន​ណាត ដែល​មាន​ការិយាល័យ​ក្រុមហ៊ុន​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​រយៈ​ធនាគារ​ABA តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន ។

បន្ទាប់​ពី​ឈ្មោះ ឌី​ម សួន​ណាត បាន​ទទួល​ប្រាក់​ទាំង​អស់នោះ​រួច​ហើយ ក៏​ចេញ​មូល​ប្ប​ទា​នប​ត្រ​ទុក​ឲ្យ​ដើម​បណ្តឹង​(​គង់ លាក​ឈាង​)​សម្រាប់​ទូទាត់ ។ លុះដល់​ថ្ងៃ​កំណត់ ដើមបណ្តឹង​បាន​ទៅ​ធនាគារ​ABA​ដើម្បី​បើកប្រាក់ ប៉ុន្តែ​គណនី​ធនាគារ​របស់​ឈ្មោះ ឌី​ម សួន​ណាត នៅ​ទីនោះ​គ្មាន​សាច់ប្រាក់​ទេ ។

ដើមបណ្តឹង​បាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ ឌី​ម សួន​ណាត ជា​ច្រើ​ក​លើក​ដែរ តែ​ឈ្មោះ​នេះ​បាន​បិទ​ទូរស័ព្ទ ក្នុងចេតនា​គេចវេះ គេចខ្លួន​មិន​អាច​ទាក់ទង​បានដូច្នេះ​ហើយ​ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​ឈ្មោះ ឌី​ម សួន​ណាត តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​បាន​បង្ហើប​ទៀត​ថា ជនជាប់សង្ស័យ​ឈ្មោះ ឌី​ម សួន​ណាត នៅ​មាន​ជាប់​បណ្តឹង​ជា​ច្រើន​ទៀត ដែល​សុទ្ធតែ​រឿង​ចេញ​សែក​ស្អុយ​ប្រហាក់ប្រហែល​គ្នា​ដូច​ដើមបណ្តឹង​នេះ​ដែរ ។ រឿងរ៉ាវ​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​រូប​នេះ ហាក់​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​ដែល​អ្នកខ្លះ​ចេញ​មុខ​គាំទ្រ​និង​ខ្លះ​ចោទ​បន្ថែម ៕ ​

អត្ថបទសរសេរ ដោយ