ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​កុហក​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ

4 ឆ្នាំ មុន

ការ​មាន​គោលបំណង​សន្សំ​លុយ​មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​វា​មិន​ងាយស្រួល​ដូច​ការ​និយាយ​ឡើយ ។ មនុស្ស​ក្នុង​សង្គម​តែងតែមាន​ពេល​ដែល​កាលៈទេសៈ ចាប់បង្ខំ​ខ្លួន​ឲ្យ​ចាយវាយ​លើស​ពី​តម្រូវការ​ដូច​ជា ការ​ចូលរួម​កម្មវិធី​ក្នុង​សង្គម ឬ​ការ​បញ្ចុះបញ្ចូល​ពី​អ្នកលក់​ឲ្យ​ទិញ​អ្វីមួយ​ជាដើម ។ ប្រសិនបើ​អ្នក​ធ្លាក់​ក្នុង​ស្ថាន​ការ​ខាងលើ…

ការ​មាន​គោលបំណង​សន្សំ​លុយ​មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​វា​មិន​ងាយស្រួល​ដូច​ការ​និយាយ​ឡើយ ។ មនុស្ស​ក្នុង​សង្គម​តែងតែមាន​ពេល​ដែល​កាលៈទេសៈ ចាប់បង្ខំ​ខ្លួន​ឲ្យ​ចាយវាយ​លើស​ពី​តម្រូវការ​ដូច​ជា ការ​ចូលរួម​កម្មវិធី​ក្នុង​សង្គម ឬ​ការ​បញ្ចុះបញ្ចូល​ពី​អ្នកលក់​ឲ្យ​ទិញ​អ្វីមួយ​ជាដើម ។

ប្រសិនបើ​អ្នក​ធ្លាក់​ក្នុង​ស្ថាន​ការ​ខាងលើ អ្នក​អាច​សាកល្បង​និយាយ​ពាក្យ​កុហក​ខាងក្រោម​បាន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ចំណាយ​ខ្ជះខ្ជាយ ឬ​លើ​អ្វី​ដែល​មិន​ចាំបាច់ ។

១. ខ្ញុំ​មាន​វា​ហើយ

ប្រសិនបើ​អ្នកលក់ ឬ​អ្នក​ដែល​អ្នក​ស្គាល់​ព្យាយាម​លក់​អ្វីមួយ​ដល់​អ្នក អ្នក​អាច​បដិសេធ​ពួក​គេ​ដោយ​មាន​សុជីវធម៌​ដោយ​គ្រាន់តែ​និយាយ​ថា អ្នកមាន​វា​ស្រាប់​ហើយ ។ វា​ក៏​ជា​ការ​កុហក​មួយ​ដែល​អ្នក​អាច​ប្រើ​បាន​លើ​ខ្លួនឯង​ដែរ ឧទាហរណ៍​ដូច​ជា មិត្ត​របស់​អ្នក​ដាក់​សម្ពាធ​ឲ្យ​ប្តូរ​ទូរស័ព្ទ​ជាដើម អ្នក​អាច​ជៀសវាង​ការ​ចំណាយ​មិន​ចាំបាច់​បាន​ដោយ​ព្យាយាម​បញ្ចុះបញ្ចូល​ខ្លួន​ថា អ្នកមាន​ទូរស័ព្ទ​ដែល​កំពុង​ប្រើ​រួច​ហើយ ។

២. ខ្ញុំ​មានកម្ម​វិធី​ចំ​ពេល​តែ​មួយ

ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ដើម្បី​បង្កើត​ទំនាក់ទំនង គឺជា​រឿង​ទូទៅ​ក្នុង​សង្គម ប៉ុន្តែ​វា​ក៏​ជា​ពេល​ដែល​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​បន្តិចបន្តួច ឬ​ច្រើន​ដែរ ។ សម្រាប់​អ្នក​ដែល​ចង់​ជៀសវាង​កម្មវិធី​ទាំងនេះ ដើម្បី​សន្សំ​ថវិកា អ្នក​អាច​កុហក​ថា អ្នកមាន​កម្មវិធី​ដទៃ​ដែល​ត្រូវ​ចូលរួម ឬ​មានការ​ងារ​ជាប់រវល់​ជាដើម ។

អ្នក​ត្រូវ​ចង​ចាំ​ថា អ្នកមាន​សេរីភាព​ក្នុង​ការ​បដិសេធ ប៉ុន្តែ​ដើម្បី​ការពារ​មិន​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ អ្នក​គួរតែ​ប្រាប់​ដល់​អ្នក​អញ្ជើញ​វិញ​ថា អ្នក​បើក​ទូលាយ​ក្នុង​ការ​ជួប​ពួក​គេ​លើក​ក្រោយ (​ក្នុង​កាលៈទេសៈ​ដែល​មិន​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ច្រើន​ដូច​ជា នៅ​ហាង​កាហ្វេ​ជាដើម​) ។

៣. ខ្ញុំ​កំពុង​សម្រក​ទម្ងន់ ឬ​កាត់​បន្ថយ​អាហារ​ទាំងនេះ
អ្នក​ប្រហែលជា​មិន​មាន​បញ្ហា​សុខភាព​ទេ ប៉ុន្តែ​ដើម្បី​ជៀសវាង​កម្មវិធី​សាច់​អាំង ឬ​អាហារ​សេរី​ដែល​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ច្រើន អ្នក​អាច​ប្រើ​ពាក្យ​កុហក​នេះ​បាន ។ ប្រសិនបើ​អ្នក​មិន​អាច​ជៀសវាង​កម្មវិធី​ទាំងនេះ​ទាំងស្រុង​ទេ នោះ​អ្នក​អាច​ចូលរួម​តែ​ហៅ​អាហារ​តែ​បន្តិចបន្តួច ឬ​ជៀសវាង​កា​រក​ម្ម៉​ង់​ភេសជ្ជៈ​ជាដើម ។

៤. ឡាន​ខ្ញុំ​នៅ​ជាង​ជួសជុល

កម្មវិធី​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ ឬ​ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ចរាចរណ៍​ច្រើន​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​លើ​ថ្លៃ​សាំង​ជាដើម ។ ក្នុង​ករណី​នេះ អ្នក​អាច​ដោះសារ​មិន​បើកបរ​បាន​ដោយ​និយាយ​ថា រថយន្ត​មាន​បញ្ហា ឬ​កំពុង​តែ​នៅ​កន្លែង​ជួសជុល រួច​ស្នើ​សុំ​រួម​ដំណើរ​ជាមួយនឹង​មិត្តភក្តិ និង​អ្នក​ស្គាល់​វិញ​ជាដើម ។ ប្រាកដ​ណាស់ ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​ក៏​គួរតែ​ចេញថ្លៃ​សាំង​ឲ្យ​គេ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ