ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំសម្លា.ប់មូសខ្លា…ការពារជំងឺគ្រុនឈាម​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​​ដឹកនាំ​មន្ត្រីបើក​យុទ្ធនាការ​បោសសំអាត​មូស​ខ្លា នៅ​លើ​បណ្តា​មូលដ្ឋាន​ឃុំ​ចំនួន​៤ ក្នុង​ចំណោម​ឃុំ​ទាំង​១០​របស់​ស្រុក​ជីក្រែង បន្ទាប់​ពី​មាន​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​ថ្នាំ​អា​បែ​ត ​និង​មាន​ចលនា​ឃោសនាអប់រំ លុប​បំបាត់​ជម្រក​មូស​ខ្លា​កន្លង​មកនេះ​ផង​ដែរ​។ កាលពី​ថ្ងៃ​ទី​២០…

ខេត្តសៀមរាប​ ៖​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​​ដឹកនាំ​មន្ត្រីបើក​យុទ្ធនាការ​បោសសំអាត​មូស​ខ្លា នៅ​លើ​បណ្តា​មូលដ្ឋាន​ឃុំ​ចំនួន​៤ ក្នុង​ចំណោម​ឃុំ​ទាំង​១០​របស់​ស្រុក​ជីក្រែង បន្ទាប់​ពី​មាន​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​ថ្នាំ​អា​បែ​ត ​និង​មាន​ចលនា​ឃោសនាអប់រំ លុប​បំបាត់​ជម្រក​មូស​ខ្លា​កន្លង​មកនេះ​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី​២០ ​កក្កដា ​នៅ​សាលា​បឋម​សិក្សា កំពង់ក្តី​-​គំរូ នៃ​ស្រុក​ជីក្រែង ក្មួយ​ៗ​សិស្សានុសិស្ស​ប្រមាណ​ជិត១.០០០នាក់ បាន​ជួបជុំ​គ្នា​ជាមួយនឹង​ការ​ចូលរួមពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក និង​គ្រូ បង្រៀន ដើម្បី​ទទួលយក​នូវ​សារ​អប់រំ​មួយ​ចំនួន ស្តី​ពី​ការ​រួម​គ្នា​សម្អាត​បរិស្ថាន លុប​បំបាត់​ជម្រក​មូស​ខ្លា ទប់ស្កាត់​ការ​កកើត​ឡើង​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ដែល​ជាម​ធ្យា​បាយ​ដ៏​ល្អ​បំផុត ប្រសើរ​ជាង​ការ​ស្វែងរក​គ្រូពេទ្យ​ព្យាបាល ​។

​នេះ​ជា​សារ​អប់រំ​ទាំងនេះ ​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត ក្រុស ស​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀម រាប​។ បើ​ទោះជា​ក្នុង​ស​ប្តា​ហ៍​ទី​២៨ ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម​កំពុង​មាន​និន្នាការ​ថយ​ចុះ ក៏​ប៉ុន្តែ​យុទ្ធ នាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តែ​ត្រូវ​បាន​ធ្វើ​បន្ត​ទៀត បន្ទាប់​ពី​មាន​យុទ្ធនាការ​ដាក់​ថ្នាំ​អា​បែ​ត ត្រូវ​បាន​អនុវត្ត​ទៅ​លើ​គ្រប់​មូលដ្ឋាន​ទាំងអស់​ក្នុង​ខេត្តសៀមរាប ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ទី​ជនបទ​។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ៖ នៅ​ក្នុង​យុទ្ធនាការ​ដាក់​ថ្នាំ​អា​បែ​ត​កន្លង​មកនេះ ទូ​ទាំង​ខេត្តសៀមរាប​បាន​ប្រើប្រាស់​ថ្នាំ​អា​បែ​ត​អស់​ជាង ២០​តោន ហើយ​យុទ្ធនាការ​នោះ ប្រព្រឹត្តិ​ទៅ​បាន​ល្អ​ប្រសើរ ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ស្រុក​។

លោក​បាន​ពន្យល់​ឲ្យ​ដឹង​ថា ថ្នាំ​អា​បែ​ត វា​មាន​ប្រសិទ្ធភាព​រយៈពេល​ពី​២ ទៅ ៣​ខែ ក្នុង​ការ​រាំង​ខ្ទប់ មិន​ឲ្យ​មានការ​បង្ក​កំណើត​របស់​មូស​ខ្លា​។​ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​ដែល​ត្រូវ​បាញ់​សម្លាប់​មូស​ខ្លា គឺ​វា​មាន​ប្រសិទ្ធភាព​ត្រឹមតែ​ពី​២ ទៅ៣​ម៉ោង​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ប្រសិទ្ធភាព​នេះ​វា​គ្រប់គ្រាន់​ក្នុង​ការ​បោស​សម្អាត​មូស​ខ្លា​ដែល​នៅ​សេសសល់ ខណ​ពេល​ដែល​ថ្នាំ​អា​បែ​ត វា​បាន​ទប់ស្កាត់​រួច​ទៅ​ហើយ នូវ​ការ​កកើត​ថ្មី​របស់​មូស​ខ្លា​នោះ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ