ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ណា​លឿន​ម្ល៉េះ! ពន្លះ​​រថយន្ត​មិន​អស់ចិត្ត បុក​​ផ្ទះ​គេ​ទៀត (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស៊ីទែន​ប្រេង បណ្តាល​អោយ​បុរស​២​នាក់​រង​របួសស្រាល ហើយ​រ៉ឹ​ម៉ក​ម៉ូតូ​នោះ​ក៍បាន​រ៉េ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ បណ្តាល​អោយ​រង​ការ​ខូចខាត​របស់របរ​អស់​មួយ​ចំនួន​ផង​ដែរ ។ បន្ទាប់​ពី​កើតហេតុ រថយន្ត​ស៊ីទែន​ប្រេង​ក៏​បាន​បើក​គេច​បាត់​ស្រមោល​។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស៊ីទែន​ប្រេង បណ្តាល​អោយ​បុរស​២​នាក់​រង​របួសស្រាល ហើយ​រ៉ឹ​ម៉ក​ម៉ូតូ​នោះ​ក៍បាន​រ៉េ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ បណ្តាល​អោយ​រង​ការ​ខូចខាត​របស់របរ​អស់​មួយ​ចំនួន​ផង​ដែរ ។ បន្ទាប់​ពី​កើតហេតុ រថយន្ត​ស៊ីទែន​ប្រេង​ក៏​បាន​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ទល់មុខ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះគ្នា​២នាក់ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល និង​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​បន្ត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​អោយ​មនុស្ស​២​នាក់​ដែល​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ធ្លាក់​មក​ដី​រង​របួសស្រាល ហើយ​រ៉ឺ​ម៉ក​ម៉ូតូ​ក៍​ជ្រុល​បុក​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ បណ្តាល​អោយ​រង​ការ​ខូចខាត​របស់របរ​មួយ​ចំនួន​ផង​ដែរ​។ ភ្លាម​នោះ​ៗ​រថយន្ត​ដឹក​ប្រេង​ក៍បាន​បើក​ទៅ​បាត់​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ក៍បាន​សម្របសម្រួល​ដោះស្រាយ​សងការ​ខូចខាត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ