ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១ ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​៧៨​ករណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមា​ទី​១ ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជូ​ញ​ដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​៧៨​ករណី ។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដាក់​ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមា​ទី​១ ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជូ​ញ​ដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​៧៨​ករណី ។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដាក់​ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ។

របាយការណ៍​ដែល​ដាក់​ក្នុង​កិច្ចប្រជុំ ក្រុមការងារ​អន្តរក្រសួង​ស្ថាប័ន​ទាំង​៦ ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​១៩ បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​៧៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន​៩៧ ក្នុង​នោះ​ស្រី ២២​នាក់ អនីតិជន​៩​នាក់ ជា​ជនបរទេស​១៤​នាក់ សញ្ជាតិ​ចិន​១២​នាក់ និង​អា​មេ​រិ​ក​០២​នាក់ ។

របាយការណ៍​អំពី​ការងារ​បង្ក្រាប និង​សង្គ្រោះ​ជន​រង​គ្រោះ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​២៦៣​នាក់ ស្មើនឹង​១៤៨% ក្នុង​នោះ​មាន អាយុ​ក្រោម​១៥​ឆ្នាំ​៧០​នាក់ ,​អាយុ​១៥-១៧​ឆ្នាំ​៣១​នាក់ និង​ពី​១៨​ឆ្នាំ​ឡើង​១៦២​នាក់ (​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​៧២​នាក់ និង​ប្រគល់​ទៅ​គ្រួសារ​១៩១​នាក់​) ។

របាយការណ៍​បន្ដ​ថា ក្នុង​ឆមាស​ទី​១ ដដែល​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស​បាន​១២​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់ (​ស្រី​៨​នាក់ ជនបរទេស​១​នាក់ សញ្ជាតិ​អា​មេ​រិ​ក​) ។ សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​១០៧​នាក់ ក្នុង​នោះ​មាន​ក្រោម​១៥​ឆ្នាំ​១៩​នាក់ ,​អាយុ​ពី​១៥-១៧​ឆ្នាំ​២០​នាក់ និង​ពី​១៨​ឆ្នាំ​ឡើង​៦៨​នាក់ (​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​១៤​នាក់ និង​ឲ្យ​គ្រួសារ​៩៣​នាក់​) ។ បន្ថែម​ពី​នេះ​ទៀត​ការ​បង្ការ និង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​តាម​រូបភាព​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ក្នុង​ឆមាស​ទី​១ ក្រសួងការបរទេស និង​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រសួងមហាផ្ទៃ ទទួល​បន្ទុក​ការងារ​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​បាន​ទទួល​ពាក្យ និង​ធ្វើ​សម្ភាសន៍​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​សរុប​ចំនួន​១,០០៩​គូ ដែល​បាន​ដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​អន្ដរក្រសួង​ស្ថាប័ន​ចំនួន​៦ ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆមាស​ទី​១ ឆ្នាំ​២០១៩ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ