ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ខ្មែរ​ថ្ងៃនេះ​ខ្លាំង​ជាង​លុយ​យេ​ន​ជប៉ុន !

4 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ឡើងថ្លៃ​បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យេ​ន​ជប៉ុន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ធានា​គារ​ជាតិ​នៃ​កម្ពុជា ។ ជាក់ស្តែង​ថ្ងៃនេះ ១០០ យេ​ន​ជប៉ុន ទិញ​ចូល​តែ​៣៧៧៩…

នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ឡើងថ្លៃ​បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យេ​ន​ជប៉ុន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ធានា​គារ​ជាតិ​នៃ​កម្ពុជា ។ ជាក់ស្តែង​ថ្ងៃនេះ ១០០ យេ​ន​ជប៉ុន ទិញ​ចូល​តែ​៣៧៧៩ រៀល និង​លក់​ចេញ​តែ​៣៨១៧​រៀល​ប៉ុណ្ណោះ ខុស​ពី​ម្សិលមិញ​ទិញ​ចូល​៣៧៨៦​រៀល និង​លក់​ចេញ ៣៨២៤​រៀល ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ គឺ ៖ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៧១​រៀល លក់​ចេញ ២៨៩៩ រៀល , ១​យ៉​ន់​ចិន ទិញ​ចូល ៥៩៣​រៀល លក់​ចេញ ៥៩៩​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២២ រៀល លក់​ចេញ​៥២៨​រៀល , ១០០​វុន​កូរ៉េ ទិញ​ចូល ៣៤៧​រៀល លក់​ចេញ ៣៥០​រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៩៨ រៀល លក់​ចេញ ៣០២៨​រៀល និង ១​បាត​ថៃ ទិញ​ចូល ១៣២​រៀល លក់​ចេញ ១៣៤​រៀល ។

ដោយឡែក​ប្រភព​ពី លី ហួរ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៧៨ រៀល លក់​ចេញ ៤០៨៥ រៀល ។ មាសគីឡូ ១​តម្លឹង ទិញ​ចូល​១៧០០​ដុល្លារ លក់​ចេញ ១៧១០ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ