លុយ និង​មនុស្ស​អាយុ​ខ្ទង់​៣០​ឆ្នាំ


ពេលវេលា​មិន​ឈប់​ចាំ​មនុស្ស​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​អាយុ​៣០​ឆ្នាំ ។ វា​ជា​អាយុ​មួយ​ដែល​មនុស្ស​ភាគច្រើន​កាន់តែ​ដាក់​សម្ពាធ​លើ​ខ្លួន​បន្ថែម​ទៀត ក្នុង​ការ​រក​លុយ ឬ​បង្កើន​ទ្រព្យសម្បត្តិ ។ តើ​អ្នក​គិត​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​មួយ​ដែល​ល្អ ឬ​នៅ ឬ​អ្នក​នៅ​មិន​ទាន់​ពេញចិត្ត​នឹង​ស្ថាន​ការ​នេះ​ទេ ? ខាងក្រោម​នេះ គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ឆ្លើយ​បាន​ពេល​ដែល​ឈាន​ចូល​អាយុ​៣០​ឆ្នាំ ៖

១. តើ​អ្នក​បាន​វិនិយោគ​លើ​អ្វីខ្លះ ?

ពេល​ដែល​ឈាន​ចូល​អាយុ​៣០​ឆ្នាំ អ្នក​ប្រហែលជា​បាន​វិនិយោគ​លុយ​លើ​អ្វីមួយ​ហើយ មិន​ថា​ជា​អាជីវកម្ម ឬ​អចលនទ្រព្យ​ឡើយ ។ វា​ជា​ពេល​មួយ​ដែល​អ្នក​គួរតែ​មើល​លើ​អ្វី​ដែល​អ្នក​វិនិយោគ​ឡើង​វិញ ដើម្បី​ស្វែងរក​វិធី​បង្កើន​ប្រាក់​ចំណូល ។ តើ​ការ​វិនិយោគ​របស់​អ្នក​កំពុង​តែ​រក​ប្រាក់​ចំណូល​ដល់​អ្នក​ច្រើន​ទេ ? តើ​អ្នក​បាន​ផ្លាស់​ប្តូរ​ការ​វិនិយោគ​អ្នក​ទេ ?

២. តើ​អ្នកមាន​លុយ​សន្សំទុក​ពេល​អាសន្ន​ប៉ុន្មាន ?

អ្នក​ប្រហែលជា​គិត​ថា ទោះជា​អាយុ​៣០​ឆ្នាំ ពិតមែន តែ​អ្នកមាន​សុខភាព​ល្អ និង​រាង​កាយ​មាំមួន​ដដែល ។ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា​ជីវិត គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ភ្ញាក់ផ្អើល ដូច្នេះ​អ្នក​គួរតែ​មាន​ថវិកា​សន្សំទុក​ពេល​មាន​អាសន្ន​ដូច​ជា ថវិកា​សម្រាប់​បង់ថ្លៃ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ជួសជុល​រថយន្ត ឬ​សម្ភារៈ​ផ្សេង​ៗ​ដែល​ចាំបាច់​ជាដើម ។ តើ​អ្នក​គិត​ថា អ្នកមាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ចំណាយ​លើ​ស្ថាន​ការ​ខាងលើ​នេះ​ទេ ប្រសិនបើ​វា​កើត​មាន​ឡើង​ពិតមែន ?

៣. អ្នកមាន​ធានា​រ៉ាប់រង​ទេ?

ការ​បង្កើន​ប្រាក់​ចំណូល គឺ​សំខាន់​ហើយ ប៉ុន្តែ​ការ​ការពារ​ទ្រព្យសម្បត្តិ​ក៏​សំខាន់​ដែរ ។ ធានា​រ៉ាប់រង គឺជា​មធ្យោបាយ​មួយ​ដែល​អ្នក​អាច​ការពារ​ទ្រព្យសម្បត្តិ និង​ក្រុម​គ្រួសារ​អ្នក​បាន​ប្រសិនបើ​ជួបនឹង​បញ្ហា​ណាមួយ​ដែល​អ្នក​មិន​ចង់​ឲ្យ​កើត​មាន​ឡើង ។ តើ​អ្នកមាន​ធានា​រ៉ាប់រង​អាយុជីវិត​ទេ ? តើ​អ្នកមាន​ធានា​រ៉ាប់រង​ដែល​ការពារ​រថយន្ត​ទេ ?

៤. តើ​គណនី​សន្សំ​របស់​អ្នក​ល្អ​សម្រាប់​អ្នក​ទេ ?

អ្នក​ប្រហែលជា​មនុស្ស​ដែល​ចូល​ចិត្ត​ទុក​លុយ​ក្នុង​គណនី​សន្សំ​តាំងពី​ចេញ​ធ្វើការ​ដំបូង​មក ប៉ុន្តែ​តើ​អ្នក​ដែល​គិត​ពី​ការ​ប្រាក់​ដែល​អ្នក​ទទួល​បាន​ទេ ? តើ​អ្នកដឹង​ពី​ថ្លៃ​សេវា​ដែល​អ្នក​បង់​ទៅ​ធនាគារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទេ ? ប្រសិនបើ​អ្នក​ឈាន​ចូល​អាយុ​៣០​ឆ្នាំ ហើយ​អ្នក​គួរតែ​យល់​ដឹង​ឲ្យ​ច្បាស់​ពី​ការ​ទុកដាក់​លុយ​របស់​អ្នក និង​គួរតែ​ស្វែងរក​ធនាគារ​ដែល​ផ្តល់​ជម្រើស​ល្អ​ជាងគេ​ដល់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ