ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​មេគង្គ​ត្រូវ​សម្លា.ប់​ដោយ​អ្នកនេសាទ​ខុសច្បាប់

5 ឆ្នាំ មុន

ការ​នេសាទ​ខុសច្បាប់​របស់​ប្រជាជន​មួយ​ចំនួន ពិសេស​ការ​ដាក់​មង នៅ​ក្នុង​តំបន់​អភិរក្ស នៅ​តែ​ជា​កត្តា​ប្រឈម​ចម្បង​មួយ​នៃ​មូលហេតុ​ដែល​ធ្វើ​អោយ​មានការ​ស្លាប់​សត្វ​ផ្សោត ដែល​ជា​សត្វ​អភិរក្ស​នៅ​ក្នុង​ដែនទឹក​ទន្លេមេគង្គ​របស់​កម្ពុជា ។ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ wwf Cambodia បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន…

ការ​នេសាទ​ខុសច្បាប់​របស់​ប្រជាជន​មួយ​ចំនួន ពិសេស​ការ​ដាក់​មង នៅ​ក្នុង​តំបន់​អភិរក្ស នៅ​តែ​ជា​កត្តា​ប្រឈម​ចម្បង​មួយ​នៃ​មូលហេតុ​ដែល​ធ្វើ​អោយ​មានការ​ស្លាប់​សត្វ​ផ្សោត ដែល​ជា​សត្វ​អភិរក្ស​នៅ​ក្នុង​ដែនទឹក​ទន្លេមេគង្គ​របស់​កម្ពុជា ។

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ wwf Cambodia បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែកក្កដា ម្សិលមិញ​ដោយ​បង្ហាញ​ពី​ការ​សោកស្តាយ​ដែល​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ស្លាប់ និង​បាន​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ទីរួមខេត្ត​ក្រចេះ ។ សាកសព​សត្វ​ផ្សោត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​នៅ​ឯ​ការិយាល័យ WWF-​ប្រចាំ​ខេត្តក្រចេះ ដើម្បី​ទុក​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ក្រុមការងារ​ស្រាវជ្រាវ​រួម ដែល​មាន​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា សត្វ​ផ្សោត​នោះ​ស្លាប់​ដោយសារ​ជាប់​មង​ព្រោះ​មាន​ស្នាម​មង នៅ​កន្ទុយ​របស់​វា ។ ផ្សោត​នោះ​ជា​ផ្សោត​ឈ្មោល មាន​ទំងន់​១០៤​គីឡូក្រាម មាន​ប្រវែង​សរុប ១,៩៨ ម៉ែត្រ និង​អាយុ​ប្រហាក់ប្រហែល​ចន្លោះ​ពី ១៥-១៨ ឆ្នាំ ។ សត្វ​ផ្សោត​ដែល​ស្លាប់​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ជា​សត្វ​ផ្សោ​តទី​៥ ហើយ​ដែល​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​តាំងពី​ខែមករា ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ចំនួន​កូន​ផ្សោត​ដែល​កើត​ក្នុង​កំឡុង​ពេល​ដូច​គ្នា​នេះ គឺ​មាន​ចំនួន​៩​ក្បាល ។

គួរ​បញ្ជាក់​ថា សត្វ​ផ្សោត​ទន្លេមេគង្គ គឺជា​ជា​បេតិកភណ្ឌ​មានជីវិត​ដ៏​មាន​តម្លៃ​មួយ​របស់​ប្រទេស​យើង​ដែល​ខាង​អង្គរការ WWF កំពុង​ព្យាយាម​អភិរក្ស ដូច​ច្នេះ​យើង​នៅ​តែ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មេតា​សូប​កុំ​ធ្វើការ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស ដើម្បី​ការពារ​សត្វ​ដ៏​កម្រ​មួយ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ