បុគ្គល​ត្រូវ​ស្គាល់​ពី​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​ប្រាកដ


បញ្ហា​ទ្រព្យសម្បត្តិ អ្នក​ណា​ក៏​គេ​ចង់បាន​ដែរ តែ​កុំឱ្យ​ជ្រុល​ហួសប្រមាណ​ពេក រហូត​ដល់​ទៅ​ព្រោះតែ​ចំណង់ចិត្ត​របស់​ខ្លួន សូ​ម្បី​ទ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ​យ៉ាងណា ក៏​មិន​អើពើ មិន​យក​ភ្នែក​មើល នោះ​គេ​ហៅ​ថា​មនុស្ស​អាត្មា​និយម​ហើយ ។

ប៉ុន្តែ​បើ​យោង​តាម​ពុទ្ធ​គាថា​មួយ​កន្លែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ទ្រង់​សម្តែង​ផ្ទុយ​ពី​សេចក្តី​ខាងលើ​យ៉ាងនេះ​ថា អត្ត​ទ​ត្ថំ បរ​ត្ថេ​ន ពហុ​នា​បិ ន​ហាប​យេ​។​ប​។ ប្រែ​ថា បុគ្គល​មិន​គប្បី​ធ្វើ​ប្រយោជន៍​ខ្លួន​ឱ្យ​ខូចខាត​ព្រោះតែ​ប្រយោជ ន៍​ដទៃ​ដោយ​ច្រើន​ឡើយ ។ កាលបើ​បុគ្គល​យល់​ច្បាស់​ពី​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ប្រាកដ​ចុះ ។

សេចក្តី​នេះ​ក្នុង​បំណង​ចង់ឱ្យ​បុគ្គល​យល់​ពី​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​ប្រាកដ ហើយ​ធ្វើ​អ្វី​ៗ​ត្រូវ​គិត​ពី​ប្រយោជន៍​របស់​ខ្លួន​ជា​ធំ​ទើប​ញុំ​ា​ង​ជីវិត​ឱ្យ​មាន​ពន្លឺ​រស្មី ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ