Chelsea មិន​ព្រម​លក់​ខ្សែការពារ​តម្លៃ​២០​លាន​ផោន​ចេញពី​ក្លិប


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ​បាន​ច្រាន​ចោលការ​ឱ្យ​ថ្លៃ​២០​លាន​ផោន​ពី​ក្លិប Crystal Palace សម្រាប់​ទិញ​យក​កីឡាករ Reece James​ ។

កីឡាករ​ខ្សែការពារ​អាយុ​១៩​ឆ្នាំ​រូប​នេះ កំពុង​តែ​រង​របួស​ទៅ​លើ​សន្លាក់​.​កជើង ពេល​លេង​នៅ​ក្នុង​ការ​ប្រកួត Toulon កាលពី​ខែមិថុនា​កន្លង​មកនេះ ។ James បាន​ចំណាយពេល​មួយ​រដូវ​កាល​មុន ធ្វើ​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប Wigan ហើយ​គឺជា​កីឡាករ​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ការ​ប្រកួត ។

ដោយសារ​តែ​ពេល​នេះ Chelsea ត្រូវ​រង​ការ​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ​ថ្មី​ចូល គេ​សង្ឃឹមថា James នឹង​នៅ​បន្ត​លេង​នៅ​ក្លិប​របស់​ខ្លួន​តទៅ​ទៀត​នៅ​រដូវ​កាល​ខាង​មុខ​នេះ តែ​ខាង​ក្លិប Crystal Palace មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ James ថា​ចង់​យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ដើម្បី​ជំនួស​កន្លែង​របស់​កីឡាករ Aaron Wan-Bissaka ដែល​មាន​តម្លៃ​ខ្លួន​៥០​លាន​ផោន ។

កីឡាករ​ដែល Crystal Palace មើលឃើញ​គឺ​មាន​ដូច​ជា Nathaniel Clyne ដែល​ជា​កីឡាករ​ក្បែរ​នឹង​ចេញពី Liverpool កីឡាករ Carl Jenkinson របស់ Arsenal និង កីឡាករ Timothy Castagne របស់ Atalanta ៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ