ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសួរនាំប៉ូលិសទាំង៣…ក៏ប្រគល់ទៅ​ACUចាត់ការបន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា​ បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​៣​នាក់ ដែល​ពាក់​ព័ន្ធ​ករណី​រត់ការ…

រាជធានី​ភ្នំពេញ ៖ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា​ បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​៣​នាក់ ដែល​ពាក់​ព័ន្ធ​ករណី​រត់ការ និង​អន្ដរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ជនជាតិ​ចិន​ចំនួន​១៨​នាក់ ជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ទើបតែ​ចាប់ខ្លួន ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ (ACU) ចាត់ការ​បន្ត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត ។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ឆ្លង​ដែន​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា បាន​បញ្ជូន​មន្ដ្រី​នគ​របាល​៣​នាក់ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ករណី​ការ​ដោះ​លែង​ជនជាតិ​ចិន​១៨ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តកំពុងស្ពឺ ។
នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បានដឹង​ថា មន្ដ្រី​នគរបាល​ទាំង​៣ នាក់​នោះ មាន​២​នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ និង​វរសេនីយ៍ត្រី​ម្នាក់ និង​ម្នាក់​ទៀត​បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​ជនអន្ដោប្រវេសន៍ ។ នគរបាល​ទាំង​៣ នាក់​ត្រូវ​បាន​គេ​ស្គាល់ ១-ឈ្មោះ សឿ​ន សុ​ថា ២-ឈ្មោះ រ័​ត្ន ពិន និង​ឈ្មោះ វណ្ណ សុភាព ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បើក​ប្រ​តិ​បត្ត​ការ បង្ក្រាប​ករណី​ជនជាតិ​ចិ ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត​១៨ នាក់ ។ ប៉ុន្ដែ​បែ​ជា​ត្រូវ​មន្ដ្រី​នគរបាល​ទាំង​៣​នាក់​នោះ បាន​ចេញ​មុខ​រត់ការ​ឲ្យ​មានការ​ដោះ​លែង ជនជាតិ​ចិន​ទាំង​១៨ នាក់​នោះ ទើប​បានជា​មានការ​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​៣ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះ​បាន​ស្ថិត​នៅ​ដៃ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ ។

ហើយ​ការ​សាកសួរ​មន្ត្រី​នគរបាល​ទាំង​៣ នាក់​នោះ​បាន​អូស​បន្លាយ​ដល់​ម៉ោង​ជិត​៨យប់​ថ្ងៃ​ដដែល​ទើប​បាន​បញ្ចា​ប់ ក្រោយ​សាកសួរ​បញ្ចប់​លោក​ព្រះរាជ អាជ្ញា​រង​កាន់​សំណុំរឿង មិន​ទាន់​បាន​ចោទប្រកាន់​លើ​ជន​ត្រូវ​ពី​បទល្មើស​អ្វី​នៅឡើយ​ទេ ដោយ​បាន​ប្រគល់​មន្ត្រី​នគរបាល​៣ នាក់​ទៅ​សមត្ត​កិច្ច​គ្រប់គ្រង​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា បញ្ជូន​ម្តងទៀត ។ លុះ​ព្រឹក​ថ្ងៃ​២២ កក្កដា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​រួច​តំណាង​អយ្យការ បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​ទាំង​៣ នាក់​ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ទៀត​ថា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​អន្តោ​ប្រវេ​សន្ត​សហការ​ជាមួយ​កម្លាំង​នគរ​បាល​​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​ប​សេដ្ឋ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែង ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេ​ង បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ រ័​ត្ន ពិន ស្ថិត​នៅ​ភូមិ​ចារ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បន្ទាប់​ពី Facebook Page អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​១០ និង​៩​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ជនបរ​ទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន​៦​នាក់ ,​ចិនតៃវ៉ាន់​១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (VOIP) និង​ធ្វើការ​ដកហូត​សម្ភារមួយ​ចំនួន​រួម​មាន ទូរស័ព្ទ​ដៃម៉ាក អាយ​ហ្វូ​នចំនួន២១​គ្រឿង​, អុ​ប​ពូរ១​គ្រឿង​, សាំ​ស៊ុ​ង១​គ្រឿង​,​ណូ​គា៦​គ្រឿង​, អាយ​ផេ​ត៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់៥​គ្រឿង​, ឌែ​ស​ថប់១​គ្រឿង​, ព្រី​ន​ធើរ២​គ្រឿង​,​ដុំ​Wifi២​គ្រឿង​, ស្ទិ​ក​ឃើរ១​គ្រឿង​, ទូរស័ព្ទ​លើ​តុ៣៣​គ្រឿង (​ថ្មី៨​គ្រឿង​), អាយ​កូ​ម៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ២​ដុំ (៥២​សន្លឹក​) ។

ក្រោយ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយមន្ត្រី​នគរបាល​ទាំង​៣នាក់​នោះ​អាច និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​វិញ ដើម្បី​ចោទប្រកាន់​ពាក់​ពន្ធ​បទល្មើស​ពុក​រលួយ ៕ (សម្រួលដោយ៖ ស្រី ណា)

អត្ថបទសរសេរ ដោយ