ការ​បង្ក្រាប​ឈើ​បាន​ដ៏​ច្រើន​សន្ធឹក​នៅ​រតនគីរី​…


ខេត្តរតនគិរី ៖ គំនរ​ឈើ​ជា​ច្រើន​កំណាត់​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ បាន​ត្រូវ​កម្លាំងចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ​រុករក​ឃើញ និង​ប្រមូល​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក ។ ការ​ចុះ​ប្រមូល​ដឹក​ជញ្ជូន​ឈើនេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា នៅ​ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ។

ការ​បង្ក្រាប​នេះ មានការ​ចូលរួម​ពី​លោក ហ៊ី សុភាព អធិការរង​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក រ​ចំ ហ្វា អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ និង​លោក ខៀវ ចន្ទី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​រុករក​ឃើញ​ឈើ​ចំនួន​១៦​កំណាត់​ដែល​ឡាំង​បួន​ជ្រុង​ប្រវែង​៣​ម៉ែត្រ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខាងលើ ។

ក្រោយ​ពេល​បង្ក្រាប​រឹបអូស សមត្ថកិច្ច​បានដឹក​ជញ្ជូន​កំណាត់ឈើ​ទាំងនេះ​ យក​ទៅ​រក្សា​ទុកនៅ​អធិការ
ដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

Live

Sponsored News

១២:៥២ | ក្នុងស្រុក

ឯកឧត្តម ជា ចាន់​តូ និងលោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់ ​ប្រសិទ្ធពរ​ជ័យជូន​ចំពោះសម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឳ​កាស​ខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​

១១:៤០ | ក្នុងស្រុក

ថ្នាក់ដឹកនាំ ​ព្រមទាំង​និយោជិត​ទាំងអស់នៃ​ប្រៃ​ស​ណី​យ៍​កម្ពុជា សូមគោរព​ជូនពរ និងសម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុតចំពោះសម្តេច​​តេ​ជោ ហ៊ុន សែន ក្នុង​ឳ​កាស​រំឭក​ខួប ៣៦ឆ្នាំ ក្នុង​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ