ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​មនុស្ស​ដែល​បរាជ័យ​រឿង​លុយ

4 ឆ្នាំ មុន

មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ដែល​ជោគជ័យ ឬ​បរាជ័យ​ក្នុង​រឿង​លុយ ប៉ុន្តែ​ទម្លាប់​ផ្ទាល់ខ្លួន និង​អត្ត​ច​រិ​ក គឺជា​កត្តា​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ត្រួតពិនិត្យ​មើល ។ ប្រសិនបើ​អ្នក​អាន​ពី​ប្រភេទ​មនុស្ស​ខាងក្រោម​ហើយ​គិត​ថា ដូច​ខ្លួន​នោះ​អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ ព្រោះ​ខាងក្រោម​នេះ គឺជា​ប្រភេទ​មនុស្ស​ដែល​នឹង​បរាជ័យ​រឿង​លុយ…

មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ដែល​ជោគជ័យ ឬ​បរាជ័យ​ក្នុង​រឿង​លុយ ប៉ុន្តែ​ទម្លាប់​ផ្ទាល់ខ្លួន និង​អត្ត​ច​រិ​ក គឺជា​កត្តា​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ត្រួតពិនិត្យ​មើល ។ ប្រសិនបើ​អ្នក​អាន​ពី​ប្រភេទ​មនុស្ស​ខាងក្រោម​ហើយ​គិត​ថា ដូច​ខ្លួន​នោះ​អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ ព្រោះ​ខាងក្រោម​នេះ គឺជា​ប្រភេទ​មនុស្ស​ដែល​នឹង​បរាជ័យ​រឿង​លុយ ៖

១. មនុស្ស​ដែល​ចូល​ចិត្ត​ពន្យា​ពេល

មនុស្ស​ដែល​ចូល​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​បំពេញ​កិច្ចការ​ណាមួយ គឺ​សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​អាច​ជោគជ័យ​រឿង​លុយ​បាន ។ ឧទាហរណ៍​ដូច​ជា ចង់​សន្សំ​លុយ តែ​ចេះ​តែ​រក​មូលហេតុ​មក​ដោះសារ និង​ពន្យា​ពេល​ក្នុង​ការ​ចាប់ផ្តើម​សន្សំ​រហូត ដែល​មិន​អាច​ជួយ​អ្វី​ដល់​ពួក​គេ​បាន​ក្រៅពី​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មាន​ថ្ងៃ​សម្រេច​គោលដៅ​ដែល​បាន​កំណត់​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ប្រភេទ​នេះ​ក៏​ចូល​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​វិនិយោគ ឬ​ធ្វើការ​សម្រេចចិត្ត​ផ្សេង​ៗ​ដែល​ទាក់ទិន​នឹង​លុយ​ដែរ​ដូច​ជា ការ​ចាប់ផ្តើម​អាជីវកម្ម​ណាមួយ​រហូត​ដល់​អ្នក​ដទៃ​បាន​ចាប់ផ្តើម​នឹង​ជោគជ័យ​ទៅ​មុខ​អស់ហើយ ។

២. អ្នក​ដែល​ចូល​ចិត្ត​ពឹងផ្អែក​លើ​អ្នក​ដទៃ

មនុស្ស​ប្រភេទ​នេះ​អាច​ទទួល​បាន​អត្ថប្រយោជន៍ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ពួក​គេ​អាច​ជា​មនុស្ស​ដែល​ចិត្តល្អ ដែល​អ្នក​ធ្លាប់​ជួប​ពី​មុន​មក ប៉ុន្តែ​ពួក​គេ​ធ្វើ​ល្អ​ដាក់​អ្នក​តែ​ពេល​ពួក​គេ​ចង់បាន​អ្វី​ពី​អ្នក​ប៉ុណ្ណោះ​ដូច​ជា ពេល​ត្រូវការ​ខ្ចី​លុយ​ជាដើម ហើយ​ពួក​គេ​នឹង​រត់​ចោល​អ្នក​ពេល​ដែល​អ្នក​លែង​មាន​អ្វី​ឲ្យ​ពួក​គេ​ទៀត ។

៣. អ្នក​ដែល​ចូល​ចិត្ត​អួតអាង

អ្នក​ដែល​ស្រលាញ់​ការ​អួត​បង្ហាញ​អ្នក​ដទៃ​ពី​ទ្រព្យសម្បត្តិ និង​សម្ភារៈ​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​លុយ​ជាប់​ហោប៉ៅ គឺជា​មនុស្ស​ដែល​មិន​អាច​ជោគជ័យ​រឿង​លុយ​បាន​ឡើយ ។ ពួក​គេ​ប្រហែលជា​មាន iPhone សេ​រ៊ី​ថ្មី​ៗ នាឡិកា​មាស និង​រថយន្ត​ទំនើប​ៗ​ពិតមែន ប៉ុន្តែ​បំណុល​វិញ​ក៏​មាន​ជាប់​ខ្លួន​ដែរ​។ ពួក​គេ​សុខចិត្ត​ប្រើ​លុយ​ដែល​ខិតខំ​ស្វែងរក ដើម្បី​ទិញ​សម្ភារៈ​ទាំងនេះ និង​មិន​គិតគូ​ក្នុង​ការ​សន្សំ​ថវិកា ឬ​វិនិយោគ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​មានទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​ពិតប្រាកដ​ឡើយ ។

៤. អ្នក​ដែល​ចិត្តល្អ​ជ្រុល

អ្នក​ប្រហែលជា​ធ្លាប់​ជួប​ហើយ មនុស្ស​ដែល​ចិត្តល្អ​តែងតែ​ជួយ​ចេញ​លុយ ឬ​ប៉ាវ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ខ្លួន​ដោយ​មិន​គិតគូ​ពី​ប្រាក់​ចំណូល​របស់​ខ្លួន ឬ​អ្នក​ដែល​សុខចិត្ត​បញ្ចាំ​ផ្ទះ និង​សម្ភារៈ​នានា ដើម្បី​ជួយ​ដល់​មិត្តភក្តិ និង​កូន​ៗ​ជាដើម ។ ប្រាកដ​ណាស់ ពួក​គេ​ជា​មនុស្ស​ដែល​ចិត្តល្អ​និង​មានចិត្ត​ជួយ​អ្នក​ដទៃ ជា​ពិសេស​អ្នក​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​មិន​គិតគូ​ពី​ស្ថាន​ការ​របស់​ខ្លួន ។

ពួក​គេ​ជា​មនុស្ស​ដែល​សុខចិត្ត​លះបង់​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​ខ្លួន ដើម្បី​ជួយ​រំដោះ​ទុក​អ្នក​ដទៃ ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយចិត្ត​ទាំង​ដែល​ពេល​ខ្លះ​ការ​ធ្វើ​ដូច្នេះ​មិន​ជួយ​ដល់​បុគ្គល​ដែល​កំពុង​រង​ទុក្ខ​ទេ ក្នុង​រយៈពេល​វែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ