ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ថ្ងៃនេះ​ធ្លាក់​ថ្លៃធៀប​ជាមួយ​ដុល្លារ​ហុងកុង

4 ឆ្នាំ មុន

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​ហុងកុង​សម្រាប់​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ធៀប​នឹង​ចុង​ស​ប្តា​ហ៍​មុន​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​បន្តិច ដោយ​ក្នុងថ្ងៃនេះ ១​ដុល្លារ​ហុងកុង​ទិញ​ចូល​៥២៣​រៀល លក់​ចេញ​៥២៨​រៀល ដែល​កាលពី​ថ្ងៃ​ទី ១៩…

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​ហុងកុង​សម្រាប់​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ធៀប​នឹង​ចុង​ស​ប្តា​ហ៍​មុន​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​បន្តិច ដោយ​ក្នុងថ្ងៃនេះ ១​ដុល្លារ​ហុងកុង​ទិញ​ចូល​៥២៣​រៀល លក់​ចេញ​៥២៨​រៀល ដែល​កាលពី​ថ្ងៃ​ទី ១៩ ខែកក្កដា ទិញ​ចូល​តែ​៥២២​រៀល និង​លក់​ចេញ​តែ​៥២៧​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​គឺ ៖ ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៣​រៀល លក់​ចេញ​៥៩៩​រៀល​, ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៨៦​រៀល លក់​ចេញ​៣៨២៤​រៀល , ១០០ វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ ៣៥០​រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩៩​រៀល លក់​ចេញ​៣០២៩ រៀល , ១​បាត​ថៃ ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៤ រៀល និង​១០០០ ដុ​ង​វៀតណាម ទិញ​ចូល​១៧៦ រៀល លក់​ចេញ ១៧៧ រៀល ។

ប្រភព​ពី លី ហួរ ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​៤០៧៨ រៀល លក់​ចេញ​៤០៨៥ រៀល និង​មាសគីឡូ ១​តម្លឹង ទិញ​ចូល​១៧០០ ដុល្លារ លក់​ចេញ​១៧១០ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ