ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​បី​ភ័យ​ស្លន់ស្លោរ​ស្រែក​ឱ្យ​ជួយ​​ធ្វើ​សាក្សី ពេល​ឃើញ​ក្មេង​២​ខួប ផ្អើល​​ពេទ្យ​រុ​ស្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ភ័យ​ស្លន់ស្លោរ ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជួយ​ធ្វើ​ជា​សាក្សី​ឱ្យ​គាត់​ផង ខណៈ​ពេល​គាត់​កំពុង​បើក​ម៉ូតូ​កង់​បី​សុខ​ៗ អត់​ដឹង​ថា មាន​កុមា​រា​អាយុ​២​ខួប​រត់ឡើង​មក​អង្គុយ​តាំងពី​ពេល​ណា​មក​ទេ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ភ័យ​ស្លន់ស្លោរ ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជួយ​ធ្វើ​ជា​សាក្សី​ឱ្យ​គាត់​ផង ខណៈ​ពេល​គាត់​កំពុង​បើក​ម៉ូតូ​កង់​បី​សុខ​ៗ អត់​ដឹង​ថា មាន​កុមា​រា​អាយុ​២​ខួប​រត់ឡើង​មក​អង្គុយ​តាំងពី​ពេល​ណា​មក​ទេ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​271 ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ពី​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​បើក​កង់​បី​ឥណ្ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ 3BT នៅ​ភូមិ​ចម្រើន​ផល ពី​កើត​ទៅ​លិច ដោយសារ​តាម​ផ្លូវ​នោះ​ស្ទះចរា​ចរណ៍ គាត់​បើក​យឺត​ៗ​មករ​ហូត​ដល់​ផ្លូវ​២៧១ ក៏​បត់​ឆ្វេង​មក​ពេទ្យ​រុ​ស្ស៊ី រួច​អែប​កៀន​ឈប់​ក្រែង​មាន​គេ​រក​ម៉ូតូ​កង់​បី​ជិះ ខណៈ​ឈប់​គាត់​អង្គុយ​រាប់​លុយ​ដែល​រកបាន ហើយ​ក្រឡេក​មើល​កៅអី​ក្រោយ​ស្រាប់តែ​ឃើញ​​មាន​ក្មេង​ប្រុស​តូច​ម្នាក់​អង្គុយ​នៅ​លើ​កង់​បី​គាត់​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ខ្លាច​អាណាព្យា​បាល​ក្មេង​ចោទប្រកាន់​គាត់​ថា ចាប់​កូន​គេ​មក គាត់​ក៏​ស្រែកហៅ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ជួយ​ធ្វើ​សាក្សី​ឱ្យ​យ​គាត់​ផង និង​ឱ្យ​ជួយ​មក​មើល​ក្មេង​ប្រុស​នោះ​ផង ក្រែង​ស្គាល់​អាណាព្យាបាល​ក្មេង​នឹង​បាន​ជូន​ត្រលប់​ទៅ​ផ្ទះ​វិញ តែ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ក៏​បង្ក​ជា​ភ្ញាក់ផ្អើល​នៅ​ពេញ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ភ្ញាក់ផ្អើល​រំលង​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ ស្រាប់តែ​ឃើញ​ឪពុក​ក្មេង​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​គាត់​អរ​ផង ភ័យ​ផង សួរនាំ​ដំណើររឿង​ទាក់ទង​នឹង​កុមា​រា លុះ​ដឹង​រឿង​ហើយ​​ក៏​ប្រគល់​កូន​ឱ្យ​វិញ និង​សុំ​ទោស​ឪពុក​កុមា​រា ព្រោះ​គាត់​ពិតជា​មិនដឹង​មែន ។ ហើយ​ឪពុក​កុមា​រា​មិន​ចោទប្រកាន់​អ្វី​ទេ និង​បាន​អរគុណ ហើយ​សុំ​ទោស​លោកពូ​ដែល​ជា​ម្ចាស់​កង់​បី​ឥណ្ឌា ដែល​ខ្លួន​ធ្វេសប្រហែស​មួយ​ភ្លែត​ធ្វើ​ឱ្យ​មានរឿង​នេះ​កើតឡើង ។

តាម​ប្រភព​ពី​ឪពុក​កុមា​រា​នោះ​ប្រាប់ ថា គាត់​ស្នាក់​នៅ​ភូមិ​ចម្រើន​ផល ផ្លូវ​3BT សង្កាត់​បឹង​ទំពន់​១ ខណ្ឌ​មានជ័យ ហើយ​កូនប្រុស​គាត់​អាយុ​២​ខួប​កន្លះ កូន​គាត់​នឹង​រពឹស​ណាស់ ព្រមទាំង​ចូល​ចិត្ត​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ណាស់ ឱ្យ​តែ​មាន​គេ​ឈប់​កង់​បី​នៅ​មុខ​ផ្ទះ​ដឹង​តែ​កូន​គាត់​ឡើង​ទៅ​លេង​លើ​កង់​បី​នោះ​ហើយ ទោះ​ហៅ​ក៏​មិន​ចង់​ចុះ​មក​វិញ​ទេ ។

លុះ​មុន​កើតហេតុ គាត់​នឹង​កូនប្រុស​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​បិទទ្វារ​ផ្ទះ​ដែល តែ​មិន​បាន​ដាក់​គន្លឹះ​ទេ ស្រាប់​តែ​កូន​គាត់​បើកទ្វារ​រត់​ចេញ​មក​ក្រៅ ទំនងជា​កូន​គាត់​ឃើញ​ម៉ូតូ​កង់​បី​នោះ​បើក​យឺត​ៗ​នៅ​មុខ​ផ្ទះ ក៏​ទាញ​ទ្វារ​ចេញ​រត់ឡើង​កង់​បី​គេ​តែ​ម្តង​ទៅ ព្រោះ​កន្លង​មក កុមា​រា​នោះ​ក៏​ធ្លាប់​ឡើង​កង់​បី​គេ​ដែរ តែ​គាត់​ទាន់​ក៏​ចាប់​ចុះ​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា តែ​ថ្ងៃនេះ​គាត់​ភ្លេចខ្លួន​តែ​មួយ​ភ្លែត ស្រាប់តែ​បាត់​កូនប្រុស គាត់​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​តាម​រក​កូនប្រុស​ជុំវិញ​ពេទ្យ​រុ​ស្ស៊ី ឡើង​មក​ដល់​មុខ​ពេទ្យ​ក៏​ឃើញ​មាន​គេ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ម៉ូតូ​កង់​បី ក៏​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​កូនប្រុស​គាត់​នៅ​ក្នុង​កង់​បី​នោះ ធ្វើ​ឱ្យ​គាត់​ត្រេកអរ​យ៉ាង​ខ្លាំង​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន ។

ក្រោយ​កើតហេតុ ពូ​ម្ចាស់​កង់​បី​រៀបរាប់​ដំណើររឿង​ប្រាប់​ដូច​ខាងលើ និង​សុំ​ទោស​ឪពុក​កុមា​រា​ទាំង​ភ័យ​ស្លន់ស្លោ ព្រោះ​គាត់​មិនដឹង​ថា កុមា​រា​នោះ​ឡើង​មក​លើ​ម៉ូតូ​កង់​បី​គាត់​តាំងពី​ពេល​ណា ហើយពី​កន្លែង​ណា​មក​ទេ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​មុខ​ពេទ្យ​រុ​ស្ស៊ី​នេះ​ទើប​ដឹង​ក៏​ភ្ញាក់ខ្លួន​ព្រឺ​ត ស្រែក​រក​គេ​ឱ្យ​ជួយ​តែ​ម្តង ។ ដោយឡែក​ឪពុក​កុមា​រា​រង​គ្រោះ​មិន​បាន​រករឿង ឬ​ក៏​ចោទប្រកាន់​អ្វី​ទៅ​លើ​ពូ​ម្ចាស់​កង់​បី​នោះ​ទេ ថែម​ទាំង​អរគុណ និង​សុំ​ទោស​ចំពោះ​ពូ​ម្ចាស់​កង់​បី​វិញ ចំពោះ​ការ​ធ្វេសប្រហែស​របស់​ខ្លួន ធ្វើ​ឲ្យ​មានរឿង​បែប​នេះ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ