ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ជាតិផ្សព្វផ្សាយ​ផែន​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស គ្រឿងញៀ.ន​តាម​​ព្រំដែន​កម្ពុជា​-​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៅ​ដល់​ស្ថាប័ន និង​អង្គភាព​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​នូវ​រាល់​ចំណុច​ដែល​ត្រូវ​អនុវត្ត​នៃ​ផែនការ ស្តី​ពី​យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម អោយ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​ក្រឡាហោម ស…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៅ​ដល់​ស្ថាប័ន និង​អង្គភាព​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​នូវ​រាល់​ចំណុច​ដែល​ត្រូវ​អនុវត្ត​នៃ​ផែនការ ស្តី​ពី​យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម អោយ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ការ​រៀបចំ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ​នៅ​​ទីស្តីការ​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នគរបាល​ជំនាញ​ពាក់ព័ន្ធ គណៈ​អភិបាលខេត្ត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​អង្គភាព​ពាក់ព័ន្ធ​ប្រមាណ​១៦៦​​នាក់​​។

គួ​ររំលឹក​ផង​ដែរ​ថា ៖ ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​ផែនការ​ស្តី​ពី​យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយក​រដ្ឋ​ម​ន្ត្រៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី៥ ខែកក្កដា ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មី​នេះ​។

ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ​គឺ​ដើម្បី​ដោះស្រាយ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ពិសេស​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ទៅ​វិញ​ទៅ​មក​ឆ្លងកាត់​ព្រំដែន​ទាំង​ពីរ​។

ជាង​នេះ​ទៅ​ទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ដោយ​រួម​សហការ​ជាមួយ​ភាគី​វៀតណាម​បញ្ជៀ​ស​ឲ្យ​បាន​នូវ​ឥទ្ធិពល​អវិជ្ជមាន​នានា​បណ្ដាល​មក​ពី​គ្រឿងញៀន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ៖ កម្លាំង​អនុវត្ត​ច្បាប់​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន​៣.៣៣៥​ករណី ឃាត់ខ្លួន​៧.០៩៧​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​៣១0គ​ីឡូ​ក្រាម​ កញ្ឆា​ស្រស់​៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ​សម្ភារៈ វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

ក្នុង​នោះ​ផង​ដែរ ៖​ ករណី​ជួញដូរមានចំនួន​២.០៣៩​ករណី ឃាត់ខ្លួន​បាន​៣.៨៧៣​នាក់​, ​ករណី​សំយោគ​ កែ​ច្នៃ ១​ករណី​, ករណី​ដាំ​ដុះ​​ចំនួន​១៩​ករណី ឃាត់ខ្លួន​៤​នាក់​, ​ករណី​ប្រើប្រាស់​ចំនួន​១.២៧៦​ករណី ឃាត់ខ្លួន ៣.២២០​នាក់ ក្នុង​នោះ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​២៣២​នាក់ បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​ចំនួន​២.១០៥​នាក់ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ប្រគល់​ជូន​អាណាព្យាបាល ដើម្បី​យ​យក​ទៅ​អប់រំ​បន្ត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ