ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ណាស់​លោក​ចោរ​…​​ទាល់តែ​​ឱ្យ​​សមត្ថ​កិច្ច​ទៅ​វ៉ៃ​ខ្នោះដល់ផ្ទះ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម ដែល​ធ្លាប់​បដិសេធ​មិន​ព្រម​ទទួលដីកាកោះ​របស់​​តុលាការឱ្យ​​ចូល​បង្ហាញខ្លួន​បំភ្លឺ​ម្ដង​ជា​២​ដង ពេល​នេះ​ ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកាចាប់​វាយ​ខ្នោះ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៩​ និង​៣​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ខណ​:​ជន​នេះ​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ…

​ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម ដែល​ធ្លាប់​បដិសេធ​មិន​ព្រម​ទទួលដីកាកោះ​របស់​​តុលាការឱ្យ​​ចូល​បង្ហាញខ្លួន​បំភ្លឺ​ម្ដង​ជា​២​ដង ពេល​នេះ​ ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកាចាប់​វាយ​ខ្នោះ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៩​ និង​៣​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ខណ​:​ជន​នេះ​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ កា​ដីការ​បង្គាប់​ឲ្យ​នាំ​និង​ចាប់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​«លួច​» កាលពី​ខែឧសភា កន្លង​ទៅ​នេះ ​។​

​លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ​ឈ្មោះ​ហូ សុភា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ ​។ ជន​នេះ ​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកានាំខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​និង​ចាប់ខ្លួន ដែល​ជា​ដីកា​ចុង​ក្រោយ​របស់​លោក​ញាណ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លេខ ៣៤៤ ត​/​ព្រ ចុះ​ថ្ងៃ​ទី ៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៩ បន្ទាប់​ពី​តុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ ប៉ុន្មាន​លើក​ដំបូង​ត្រូវ​ជន​នេះ​បដិសេធ​មិន​ទ​ទូល​។​

​បើ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​និង​ចាប់ខ្លួន​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ ហូ សុភា និង​បក្សពួក​ម្នាក់​ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​លួច» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ កាលពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​ទៅ​រយ​:​ពេល​២​ខែ​មុន​នេះ ​។

បើ​តាម​សមត្ថកិច្ច​បាន​រំលឹក​អំពី​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ជន​ត្រូវ​ចោទ​ថា កាលនោះ​ឈ្មោះ​ហូ សុភា នេះ​និង​គួរ​កន​ម្នាក់​ទៀត​បាន ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ រួច​ចូល​លួច​យក​ទូរស័ព្ទ​ដៃ ស្ពិ​ក​ឃ័​រ និង​សម្លៀក​បំពាក់​មួយ​ចំនួន​។ ប៉ុន្តែ​ក្រោយ​កើតហេតុ​មួយ​ថ្ងៃ ជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយឡែក​ឈ្មោះ​ហូ សុភាព នេះ​បាន​រត់គេច​ខ្លួន តែ​ប្រហែល​មួ​យស​ប្តា​ហ៍​ក្រោយ​ជន​នេះ​បាន​វិល​ចូល​ផ្ទះ​វិញ​។​

​លោក​កង សុ​ផា​ន់​ណា បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា ក្នុង​អំឡុង​នៃ​ការ​វិល​ចូល​ផ្ទះ​វិញ​នោះ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ជន​នេះ​ចូល​បង្ហាញខ្លួន​នៅ​តុលាការ ដើម្បី​សាកសួរ​អំពី​ដំណើររឿង តែ​ជន​នេះ​ចិត្ត​សឿង​បឿ​ង​មិន​ព្រម​ទទួលយក​ដីកាកោះ​នោះ ហើយ​ក៏​មិន​ព្រម​ចូល​បង្ហាញខ្លួន​ដែរ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ