ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារហាត់​​លេងឧបករណ៍​តន្ត្រី​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​បំណិន​ស្តាប់​និង​ការ​ផ្ចង់​ស្មារតី​

10 ឆ្នាំ មុន

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកល​​វិទ្យា​ល័យ​ ​Insti​tute of Education ចក្រ​ភព​អង់​គ្លេស​បា​ន​បង្ហាញ​ថា ការ​លេង​ឧបករណ៍​តន្ត្រី​ជួយ​ជំ​រុញ​ដល់​ការ​ផ្ចង់​ស្មារតី​ ​ទំនួល​ខុស​ត្រូវ​និង​បំណិន​សង្គម​ផ្សេង​ៗ​ទៀត​ចំពោះ​ក្មេង​ៗ ។​ ក្រៅ​ពី​នេះ វា​ក៏ជួយ​កែ​លំអ​ដល់​បំណិន​ស្តាប់​ជា​ទូ​ទៅ​របស់​ពួក​គេ​ផង​ដែរ ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកល​​វិទ្យា​ល័យ​ ​Insti​tute of Education ចក្រ​ភព​អង់​គ្លេស​បា​ន​បង្ហាញ​ថា ការ​លេង​ឧបករណ៍​តន្ត្រី​ជួយ​ជំ​រុញ​ដល់​ការ​ផ្ចង់​ស្មារតី​ ​ទំនួល​ខុស​ត្រូវ​និង​បំណិន​សង្គម​ផ្សេង​ៗ​ទៀត​ចំពោះ​ក្មេង​ៗ ។​ ក្រៅ​ពី​នេះ វា​ក៏ជួយ​កែ​លំអ​ដល់​បំណិន​ស្តាប់​ជា​ទូ​ទៅ​របស់​ពួក​គេ​ផង​ដែរ ។

ក្រុម​​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ការលេង​ឧបករណ៍​ដូចជា ព្យាណូ ខ្លុយ​ ឬ​វី​យ៉ូ​ឡុង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សមត្ថ​ភាព​​​កុមារ​​ក្នុង​ការ​ឆាប់​រក​ឃើញ​កំ​ហុស​ខ្លួន​ ហើយ​កែ​ប្រែ​ភ្លាម​ៗ ពោល​គឺ​ខួរ​ក្បាល​របស់ពួក​គេ​រហ័ស​រហួន​ខ្លាំង​ជាង​មនុស្ស​ធម្ម​តា​ដែល​មិន​ចេះ​តន្ត្រី ។

ចំណែក​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​​សាស្ត្រ​សាកល​វិទ្យា​​ល័យNort​hwest​e​r​n​ ​University នៅ​រដ្ឋ​អីុលី​ណយ​ សហរដ្ឋ​អា​មេរិករក​ឃើញ​ថា ការរៀន​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​ក្នុង​វ័យ​កុ​មារ​ភាព​គឺ​ជួយ​រក្សា​ខួរ​ក្បាល​ជា​ពិ​សេស​សោត​វិញ្ញាណ​ឱ្យ​នៅ​មុត​ស្រួច​ដដែល​ពេល​ឈាន​ចូល​ដល់​វ័យចំ​​ណាស់ ។

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា នៅ​ពេល​បុរសឬក៏​​ស្ត្រី​កាន់​តែ​ចំ​ណាយ​ពេល​ច្រើន​រៀន​លេង​ឧបរណ៍​តន្ត្រី​ណា​មួយ​ក្នុង​យុវវ័យ​ នោះ​បណ្តា​កោ​សិ​កា​ប្រសាទ​ក្នុង​ខួរ​ក្បាល​របស់គេ​ឆ្លើយតប​ទៅ​នឹង​សំ​ឡេង​កាន់​តែ​រហ័ស​ជាង​មុន ។ ពួក​គេ​បាន​ថ្លែង​ថា ៖«លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ ចង្អុល​បង្ហាញ​ពី​សារ​សំ​ខាន់​នៃ​ការ​សិក្សា​តន្ត្រី​សម្រាប់​ក្មេង​ៗ​​នា​ពេល​បច្ចុប្បន្ន​និង​សម្រាប់​ការរស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​រាប់​ទសវត្ស​ទៅ​មុខ »។ Nina Kraus​សមា​ជិក​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ធ្លាប់​បាន​បង្ហាញ​ពី​មុន​មក​ថា បណ្តា​ជន​ចូល​និវត្ត​ន៍ពី​ការ​ងារ​ដែល​ផ្សារ​ភ្ជាប់​ជី​វិត​​របស់​ខ្លួន​ជា​មួយ​ឧបករ​ណ៍​តន្ត្រី​ណា​មួយ​ពេញ​មួយ​ជី​វិត​គឺ​មាន​ភាព​រហ័ស​រហួន​ក្នុង​ចាប់​យក​សំ​ឡេង​នៅ​ជុំ​វិញ​ខ្លួនជាង​អ្នក​មិន​លេង​​ឧបករ​ណ៍​​តន្ត្រី​ ​។ ​​

ដោ​យឡែក ​Michael Kilgard ​អ្នក​​វិទ្យា​​សាស្ត្រ​ផ្នែក​​ខួរ​​ក្បាល​សាក​ល​វិទ្យា​ល័យ Texas University​បានថ្លែង​ថា​៖«ភាព​​លឿន​រហ័ស​កន្លះ​វិ​នា​ទី​ហាក់​មិន​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ខួរ​ក្បាល​គឺ​វា​ងាយ​នឹង​ឆាប់​ទទួល​ដឹង​បំ​ផុត​ចំពោះ​កាលវេលា​ ហើយ​ភាព​រហ័ស​កន្លះ​វិនា​ទី​ដែល​​បូក​បញ្ចូល​គ្នា​ជាមួយ​​សរសៃ​ប្រ​សាទ​រាប់​លាន​ ពិត​ជា​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ក្នុង​ជី​វិត​មនុស្ស​វ័យ​ចាស់ »។​ ឯការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ទៀតពីមុន​មក​គឺ​​សុទ្ធ​តែ​បាន​បង្ហាញ​ថា សិក្សា​ឧបករណ៍​តន្ត្រី​ជួយ​ជំ​រុញ​ភាព​វៃ​ឆ្លាត​ដល់​ខួរ​ក្បាល ៕