ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទំនិញ​កំពុង​ដាក់​លក់ ហើយ​ក៏​ស្រុក​ដែល​ធ្លាប់​កើត​បាតុភាព​ពុល​ស្រា

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​កាំកុងត្រូល​ខេត្ត​និយាយ​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាល បរិច្ឆេទ​ជា​ច្រើន​មុខ ត្រូវ​បាន​ក្រុម​មន្ត្រី​ចុះ​ស្រាវជ្រាវ​រក​ឃើញ​កំពុង​តែ​ដាក់​លក់ នៅ​តាម​ផ្សារ មួយ​ចំនួន​ក្នុងស្រុក​សំបូរ និង​ត្រូវ​សម្រេច​ធ្វើការ​រឹបអូស​ប្រមូល​យក​មក​កម្ទេច​ចោល​។ លោក…

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​កាំកុងត្រូល​ខេត្ត​និយាយ​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាល បរិច្ឆេទ​ជា​ច្រើន​មុខ ត្រូវ​បាន​ក្រុម​មន្ត្រី​ចុះ​ស្រាវជ្រាវ​រក​ឃើញ​កំពុង​តែ​ដាក់​លក់ នៅ​តាម​ផ្សារ មួយ​ចំនួន​ក្នុងស្រុក​សំបូរ និង​ត្រូវ​សម្រេច​ធ្វើការ​រឹបអូស​ប្រមូល​យក​មក​កម្ទេច​ចោល​។

លោក យាង បាក់ អនុប្រធាន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ដែល​បាន​ដឹកនាំ​ក្រុម​មន្ត្រី នៃ​សាខា​កាំកុងត្រូល និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ទៅ​ពិនិត្យ​គុណភាព​មុខទំនិញ​នៅ តាម​ផ្សារ​នា​ន​ក្នុងស្រុក​សំបូរ បាន​និយាយ​ថា ក្រុម​មន្ត្រី​បាន​រក​ឃើញ​សារធាតុ​គីមី ៣​ប្រភេទ មាន​ផ្ទុក​នៅ​ក្នុង​បន្លែ និង​គ្រឿង​បរិភោគ​ដែល​ផលិត​ក្នុងស្រុក​។ ក្រៅពី​នោះ​ក៏​នៅ​មាន​ភេសជ្ជៈ ជា​ច្រើន​ប្រភេទ ត្រូវ​បាន​រក​ឃើញ​ថា សុ​ទ្ឋ​សឹងតែ​ហួស​សុពលភាព​ប្រើប្រាស់ ដែល​និង​បង្ក​ការ ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ជា​ខ្លាំង​។

លោក​យាង បាក់ បាន​អះអាង​ថា ទំនិញ​ដែល​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី ដែល​កំពុង​តែ ដាក់​លក់​នៅ​តាម​តូប និង​ផ្ទះផ្សារ​នានា​ក្នុងស្រុក​សំបូរ ទាំង​អស់នោះ គឺ​ត្រូវ​បាន​ប្រមូល​ទៅ កម្ទេច​ចោល​។ ហើយ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ក៏​និង​បន្ត​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី លើ​កំពស់​សុវត្ថិភាព​ចំណី​អារ​ហារ​ជូន​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួលទាន​។


លោក​អនុប្រធាន​សាខា​បាន​ប្រៀបធៀប​ការ ទំនិញ​ខូចគុណភាព និង​ហួល​កាល​បរិ​ចេ្ឆ​ទ ដែល​ក្រុម​មន្ត្រី​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ គឺ​មាន​ចំនួន​កាន់តែ​តិច​ជាង​លើក​មុន​ៗ​។ ដោយ​លោក​បាន​សំអាង​ថា ក៏​ព្រោះតែ​ពលរដ្ឋ​ជា​អាជីវករ ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន និង មានការ​យល់​ដឹង​ច្រើន​ពី​ការ​ជ្រើសរើស​មុខទំនិញ​នានា​មក​ដាក់​ល​កើ​នៅ​លើ​ទីផ្សារ ក្រោយ​ពី មានការ​ចុះ​ទៅ​ពន្យល់​ណែនាំ​ពី​មន្ត្រី​របស់​លោក ជា​ច្រើន​លើក​ច្រើន​សារ​។

ជាមួយ​​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បាន​គាំទ្ររ​ទៅ​និង​សកម្មភាព​ការ​ចុះ ពិនិត្យ​គុណ​ពី​សំណាក់​ក្រុម​មន្ត្រី​ជំនាញ​។ដោយ​ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា កន្លង​មក​ពួក​គាត់​តែងតែ​ទិញ​ទំនិញ​បន្លែ​ទៅ ទទួលទាន​ទាំង​ភាព​ប្រថុយប្រថាន ដោយ​មិនដឹង​ថា ទំនិញ​ណា​ហួស​គុណភាព​ប្រើប្រាស់ ឬ​មាន​ផ្ទុក​សារធាតុ​គីមី​នោះ​ទេ​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៨ កន្លង​ទៅ មាន​បាតុភាព​ផ្ទុះ​ករណី​ពុល ចំណី​អារ​ហារ​មួយ បាន​កើត​មាន​ឡើង​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ​។ ករណី​ពុល​លើក នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា ផ្តើម​ដោយសា​ពុល​ស្រាសរ ដែល​ជា​ស្រា​ផលិត​ក្នុងភូមិ មាន​ផ្ទុក​សារធាតុពុល​មេតា​ណុ​ល ហើយ​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ទិញ​មក​ទទួលទាន ក្នុងរ​ដូរ​ជ្រូ​ត កាត់​។ ការ​ពុល​លើក​នោះ​រហូត​ធ្វើ មាន​អ្នក​ប្រុស​ស្រី ៣​នាក់​ធ្លាក់ខ្លួនឈឺ​រហូត​ស្លាប់​និង​ជា​២០នាក់​ទៀត​បាន​ធ្លាក់ខ្លួន​ឈឺ​៕

អត្ថបទសរសេរ ដោយ