អនិច្ចា​! ​ជួល​រថយន្ត​ទៅ​លេង​ទឹក​ជ្រោះ​​ខ្នង​ភ្នំ​​គូលែន​ លុះ​ចុះ​វិញ​ជួប​គ្រោះ​រន្ធត់​ស្លាប់​ច្រើន​​នាក់


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន ប្រុស​-​ស្រី​ក្មេង​-​ចាស់​ប្រមាណ​១៣​នាក់​ជួល​រថយន្ត​១​គ្រឿង​ចេញពី​សៀមរាប ដើម្បី​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​ទឹកជ្រោះ​នៅ​លើ​ខ្នងភ្នំ​គូលែន​តាម​ផ្លូវ​ថ្មី​ឡើង​ពី​ស្រុក​ស្វាយ​លើ ទៅ​លើ​ភ្នំ​គូលែន ខណៈ​ចុះ​មក​វិញ​ដល់​ចំណុច​កើតហេតុ​មិន​ប្រយ័ត្ន​ក៏​រអិល ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បោក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឱ្យ​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​នាំ​គ្នា​ឈរ​មើល​ផង​ដែរ ចំណែក​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ខ្លួនឯង​ខាងលើ​នោះ​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូលែន​ថ្មី​ខាងកើត ស្ថិត​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ស៊ុន សេន អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ខ្លួនឯង គឺ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ប្រុស​-​ស្រី ក្មេង​-​ចាស់​ប្រមាណ​១៣​នាក់ បាន​ជួល​រថយន្ត​១​គ្រឿង ម៉ាក SSANG YONG ISTANA ពាក់​ស្លាក​លេខ សៀមរាប 2A-9016 ពណ៌​ស ចេញពី​ខេត្តសៀមរាប ដើម្បី​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​ទឹកជ្រោះ នៅ​លើ​ខ្នងភ្នំ​គូលែន តាម​ផ្លូវ​ថ្មី​ឡើង​ពី​ស្រុក​ស្វាយ​លើ ទៅ​លើ​ភ្នំ​គូលែន ។

ប្រភព​ដដែល​បន្ត​ថា លុះ​ខណៈ​រថយន្ត​ចុះ​មក​វិញ​ដល់​ចំណុច​កើតហេតុ មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​រអិល ហើយ​ជាន់​ហ្រាំ​ង​មិន​ស៊ី​ទៀត ស្រាប់តែ​បោក​ក្រឡាប់​រថយន្ត​ផ្ងារជើង​ឡើង​លើ ហើយ​អ្នកបើកបរ​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ស្រោ​ល​។ លោក​បាន​បញ្ជាក់​ថា អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​សរុប​១៣​នាក់ ក្នុង​នោះ​ស្រី​៨​នាក់ ហើយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​៥​នាក់ ហើយ​អ្នក​រង​របួស​ទាំងអស់​សុទ្ធតែ​ជា​ជនជាតិ​ចិន​។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​​លើ ដើម្បី​សង្គ្រោះ​បន្ទាន់ ខណៈ​ពេល​បញ្ជូន​ជន​រង​គ្រោះ​មក​ដល់​ពាក់​កណ្តាលផ្លូវ​ស្រុក​សូទ្រនិគម​ន ជន​រង​គ្រោះ​ប្រុស​ម្នាក់​បាន​ស្លាប់ លុះ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​លើ ជន​រង​គ្រោះ​២​នាក់​ទៀត ក្នុង​នោះ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ក៏​បាន​ស្លាប់​ផង​ដែរ សរុប​ជន​រង​គ្រោះ​ដែល​ស្លាប់​៣​នាក់​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យក​មក​ដាក់​នៅ​អធិការ​ស្រុក​ស្វាយ​លើ ដើម្បី​រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ