ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ ចូលរួម​ព្រះរាជ​ពិធី​ពន្លត់ភ្លើង​ជ័យ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កង​យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ពន្លត់ភ្លើង​ជ័យ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០២៦ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) ដែល​ប្រព្រឹត្ត​ឡើង​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​វិមាន​ឯករាជ្យ ​។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឱ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម ​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បិតា​ឯករាជ្យ​ជាតិ “​ព្រះ​បរម​រតន​កោដ្ឋ​” ដែល​ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​ជូន​ប្រជាជាតិ​កម្ពុជា​ ៕ អត្ថបទសហការ