ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេសរុស្ស៊ី ប្រកាសពីមរណភាពភ្លាមៗរបស់ឯក​អគ្គរដ្ឋទូតខ្លួនប្រចាំក្រុងវ៉ាស៊ីនតោន ដោយមិនបញ្ជាក់មូល​ហេតុ

1 ម៉ោង មុន

រុស្សុី-អាមេរិក​ ៖ ក្រសួង​ការ​បរទេស​​រុស្សុី​ ប្រកាស​​នា​​ថ្ងៃ​ទី​​១១​ វិច្ឆិកា ថា ឯកអគ្គរដ្ឋ​ទូត​រុស្សុី​ប្រចាំ​​​សហរដ្ឋ​អា​មេរិក​ លោក​​អា​ឡិច​សាន់​​ឌ័រ​​ដាតជី​អេវ​​ បាន​ទទួល​​មរណ​ភាព​ក្នុង​ជន្មា​​យុ​​៦៦​ឆ្នាំ​។​ ក្នុង​សេច​ក្ដី​ប្រកាស​​មួយ​​​ចេញ​​ផ្សាយ​​តាមបណ្ដាញ​សង្គមX ក្រសួង​ការ​បរទេស​រុស្សុីគូស​​បញ្ជាក់​ថា ​​ឯក​អគ្ក​រដ្ឋ​ទូត​រូប​នោះ​ស្រាប់​តែ​​​​ស្លាប់​ភ្លាមៗ​។ ក្រសួង​នោះ មិន​បាន​​ផ្ដល់​ភាព​លម្អិត​​​ថែម​ទៀត​​ពី​មូល​ហេតុ​​នៃ​​ការ​ស្លាប់​​​របស់​ឯក​អគ្ករដ្ឋ​ទូត​​រូប​នោះ​ឡើយ​។

​សេច​ក្ដី​ប្រកាស​​​​ថ្លៃ​​ង​ថា ​​យើង​​មានការ​សោក​ស្ដាយ​​ចំ​ពោះ​ការ​បាត់​បង់​​អ្នក​ការ​​ទូត​​​ដ៏​ខ្លាំង ​​​​និង​មាន​បទ​​ពិសោធន៍​មួយ​រូប ។ ​យើង​សូម​ចូលរួម​​​មរណៈទុក្ខ​​ដ៏​​​សែន​ក្រៀម​ក្រំបំ​ផុត ជា​មួយ​​សាច់​ញា​តិ​គ្រួសារ​លោក​អា​ឡិច​សាន់​​ឌ័រ​​ដាតជី​អេវ​ ​។ ​រូប​លោក​ជា​​អ្នក​ធ្លាប់​កាន់​តំណែង​ជាច្រើន​ ក្នុង​ផ្ទៃ​ក្រសួង​ការ​បរទេស​រុស្សុី មុន​ពេល​​ទៅ​​​ជំនួស​ លោក​​អា​ណា​​តូលី​អានតូណូវ​ ជា​​ឯក​អគ្គរដ្ឋ​​ទូត​​រុស្សុី​ប្រចាំ​​សហរដ្ឋ​អា​មេរិក​កាលពី​ដើម​ឆ្នាំ​២០២៥​ ​បន្ទាប់​ពី​លោក​​ត្រាំ​​ជាប់​ឆ្នោត​ជា​​ប្រ​ធានា​ធិបតី​អា​មេរិក​។

កាលពី​មុន​ លោក​ធ្លាប់​ធ្វើ​ការ​​នៅ​ស្ថានទូត​រុស្សុី​ប្រ​ចាំ​ក្រុង​វ៉ា​ស៊ីន​​តោន ​កាល​​ពី​ចុង​​​ទសវត្ស​​ឆ្នាំ​២០០០​ ហើយ​​៦​ឆ្នាំ​​ក្រោយ​មក ​​​ជា​ឯក​អគ្គរដ្ឋ​ទូត​រុស្សុី​ប្រចាំ​​កា​ណា​ដា រវាង​ឆ្នាំ​​២០១៤​ ទៅ​២០២១ ៕