មិនអាចសុំទោសរួចខ្លួនទេ! លោកស្រី ម៉ាលី សុជាតា ប្រតិកម្មករណីអ្នកដឹកជញ្ជូនម្នាក់ធ្វើជាសួរផ្លូវ តែបែរជាបំពា.នលើនារីម្នាក់ទាំងយប់ភ្លៀង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ធ្វើជាសួរនាំផ្លូវ តែបែរជាឆ្លៀតឱកាសលូកលា.ន់! លោកស្រី ម៉ាលី សុជាតា ព្រមានធ្ងន់ៗថា «មិនអាចសុំទោសរួចខ្លួនបានទេ» និងអំពាវនាវឱ្យចាត់វិធានការច្បាប់ជាបន្ទាន់។


លោកស្រី ម៉ាលី សុជាតា បានប្រកាសនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា ៖ ស្ត្រីគ្រប់រូបត្រូវមានសុវត្ថិភាពក្នុងការធ្វើដំណើរ ទោះនៅពេលណាក៏ដោយ ។ តាមការមើលឃើញអំពីហេតុការណ៍ក្នុងឃ្លីបវីដេអូនេះ នៅពេលយប់ កំពុងមានភ្លៀង នៅម្តុំសង្កាត់បឹងទំពុន បុរសម្នាក់ដែលជាអ្នកដឹកជញ្ជូនរបស់ «ក្រុមហ៊ុនដែលមានព័ណ៌ផ្កាឈូក» បានធ្វើល្បិចជាសួរផ្លូវពីស្ត្រីម្នាក់ ដែលកំពុងដើរ រួចបន្ទាប់មកក៏ឆ្លៀតឱកាសលូកលា.ន់លើរាងកាយរបស់នាង។ ទង្វើបែបនេះមិនអាចទទួលយកបានជាដាច់ខាត ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ៖ សូមសមត្ថកិច្ចមេត្តាបន្តស្រាវជ្រាវ កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងចាត់វិធានការតាមច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់ កុំឱ្យកើតមានករណីបែបនេះទៀតក្នុងសង្គមកម្ពុជា «គោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព» ។

បន្ថែមពីនេះទៀត សូមប្អូនៗនារី និងបងប្អូន ដែលធ្វើដំណើរពេលយប់ បង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅកន្លែងស្ងាត់ និងពេលមានភ្លៀង បុគ្គលប្លែកមុខ ។ បើជួបហេតុការណ៍គួរឱ្យសង្ស័យ សូមស្វែងរកកន្លែងមានមនុស្ស និងសុំជំនួយភ្លាមៗ និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។ ករណីនេះ មិនអាចសុំទោសរួចខ្លួនបានទេ មាត្រាច្បាប់បានចែងច្បាស់ណាស់អំពីទោសទណ្ឌ ។
ការប្រុងប្រយ័ត្នជួយបង្កើនសុវត្ថិភាព ប៉ុន្តែការទទួលខុសត្រូវចំពោះទង្វើបៀ.តបៀ.ន គឺស្ថិតលើអ្នកប្រព្រឹត្ត ។ សូមរួមគ្នាការពារស្ត្រី និងកុំបណ្តោយឱ្យការបៀ.តបៀ.នក្លាយជារឿងធម្មតា ៕


ចែករំលែកព័តមាននេះ