ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នៅទន្លេវ៉ៃគោ
- ស្វាយរៀង
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯក«ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា» លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ី ងកម្ពុជា ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្ត ។
ក្រៅពីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរាជធានី/ខេត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ។ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត ។
លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ ។
ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នោះមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមទស្សនាកម្សាន្ត ៕







ចែករំលែកព័តមាននេះ