ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​នេះ​! ប្រុស​ស្រី​៦​នាក់​ចាប់​បាន​នៅ​បន្ទប់​ជួល​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​រដ្ឋបាល ព្រមទាំង​ដកហូត​ដាវ​កែ​ច្នៃ​០២​ដើម ដែក​អក្សរ T ០១​ដើម និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​រដ្ឋបាល ព្រមទាំង​ដកហូត​ដាវ​កែ​ច្នៃ​០២​ដើម ដែក​អក្សរ T ០១​ដើម និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ដែល​ហេតុ​ការ នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ក​កក្កដា​នេះ តាម​បន្ទប់​ជួល ក្នុង​តំបន់​ស្មុគស្មាញ នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ព្រហ្ម វ៉ា​ន់​ឌី អធិការ​ង​នគរបាល​ខណ្ឌ​សែន​សុខ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា​ផ្ទះ​ជួល​ចំនួន​០២​ខ្នង ដែល​ក្នុង​នោះ​មាន​៧០​បន្ទប់ មាន​មនុស្ស​ស្នាក់​នៅ​៧០​គ្រួសារ សរុប​២៥៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ដោយ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​០៦​នាក់ ក្នុង​នោះ​មាន​ស្រី​០២​នាក់ ដកហូត​ដាវ​កែ​ឆ្នៃ​០២​ដើម ដែក​អក្សរ T ០១​ដើម និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

តាម​លោក​វរសេនីយ៍ទោ ព្រហ្ម វ៉ា​ន់​ឌី អធិការ​ង​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក​ហួរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​អោយ​ចុះ​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​នគរបាល​ខណ្ឌ​តែងតែ​ជំរុញ​ការ​ល្បាត​ពួនស្ទាក់ និង​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុ​ក​ស្មាញ ។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​សាកសួរ ។

លោក​អធិការរង​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ពិនិត្យ​ទឹកនោម​មាន​៥​នាក់​បាន​ផ្ទុក​សារធាតុ​ញៀន ហើយ​នគរបាល​បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​ម្នាក់​ធ្វើការ​អប់រំ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ