ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​២​នាក់​បញ្ចប់ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ករណី​២ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។ ករណី​ទី​១-​បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​លី​ម…

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ករណី​២ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។

ករណី​ទី​១-​បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​លី​ម ម៉េ​ង​ស្រេង ភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ប្រភព​ពី​ឈ្មោះ លាង ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​រោង​សិប្បកម្ម​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រាយការណ៍​មក​ថា ជន​រង​គ្រោះ​ឈ្មោះ ពៅ ញ៉ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ប្រា ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ​លេខ​១៤ ក្នុង​សិប្បកម្ម​លី​ម​ម៉េ​ង​ស្រេង ដោយ​យក​ក្រ​មាពណ៌​ខៀវចង​​ភ្ជាប់​នឹង​ផ្ទោង​ដែក​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​។

តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន សុខ​រើ​ន អាយុ​៣៤​ឆ្នាំ បានអោយ​ដឹង​ថា ប្តី​របស់​គាត់​ចូល​ចិត្ត​ហូប​ស្រា​ជា​ប្រចាំផងដែរ​ ។

តាម​ការ​ពិនិត្យ​របស់​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ស្រុក និង​មានការ​ចូលរួម​ពី​អាជ្ញាធ ភូមិ ឃុំ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន មិន​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ករណី​ផ្សេង​ឡើយ ។ ក្រោយ​ពិនិត្យ និង​បំពេញ​សំណុំ​ឯកសារ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២០ កក្កដា មាន​ករណី​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​នៅ​ចំណុច​ជាប់​របង​ផ្ទះ​របស់​ឈ្មោះ​យឿ​ន យៀន ភេទ​ប្រុស អាយុ​៥២ ឆ្នាំ​ភូមិ​ព្រៃ​ក្ដី សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជួង ភ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្ដី សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ខេត្តកំពង់ស្ពឺ ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​នៅផ្ទះ​ដូច​ធម្មតា លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឈ្មោះ​ជា ភ័ក្ក​ត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន ។ បន្ទាប់​មក​ឈ្មោះ​ជា ភ័ក្ក​ត្រា​ក៏​រត់​មក​ប្រាប់​ឈ្មោះ​ផា​ន ភក្ដី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ ហើយ​ក៏​នាំ​គ្នា​ប្រញាប់រ​ត់ទៅ​មើល​ ស្រាប់តែ​ឃើញ​ឪពុក​ចងក​ បណ្តាល​ឱ្យ​ស្លាប់​បាត់​ទៅ​ហើយ និង​បាន​រាយការណ៍​​ជូន​​សមត្ថកិច្ច​ដើម្បី​ឱ្យមក​ពិនិត្យ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ​ភ្លាម ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន និង​ផ្នែក​បច្ចេកទេស​ក្រុង​ច្បារមន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ អាជ្ញាធរ​សង្កាត់​ភូមិ​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ ហើយ​ក្រុម​គ្រួសារ​​ក៏​ទទួលស្គាល់​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន​។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថ​កិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ