«ការលះបង់ដ៏ធំធេង» វីរជន និវ មេសា ពលីចោលកូនតូច និងឪពុកម្តាយពិការនៅសមរភូមិមុខ
ខេត្តបន្ទាយមានជ័យ ៖ លោក ព្រិន្ទបាលឯក និវ មេសា គឺជាវីរជនពិតប្រាកដ ។ លោកបានយកជីវិតខ្លួនឯងទៅបាំងគ្រាប់ផ្លោង ដើម្បីការពារទឹកដី…
ខេត្តបន្ទាយមានជ័យ ៖ លោក ព្រិន្ទបាលឯក និវ មេសា គឺជាវីរជនពិតប្រាកដ ។ លោកបានយកជីវិតខ្លួនឯងទៅបាំងគ្រាប់ផ្លោង ដើម្បីការពារទឹកដី…
ខេត្តបន្ទាយមានជ័យ ៖ លោក ព្រិន្ទបាលឯក និវ មេសា គឺជាវីរជនពិតប្រាកដ ។ លោកបានយកជីវិតខ្លួនឯងទៅបាំងគ្រាប់ផ្លោង ដើម្បីការពារទឹកដី ។ នេះ គឺជា «ការលះបង់ដ៏ធំធេង» ដែលមិនអាចកាត់ថ្លៃបាន ហើយប្រជាជនខ្មែរទាំងអស់ត្រូវចងចាំ និងដឹងគុណ ។

ជាក់ស្តែងបើយោងតាមផេកទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ បានប្រកាសនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ៖ ពួកយើងនឹងចងចាំការលះបង់ដ៏ធំធេងមួយនេះ នៅវីរៈកងទ័ពជួរមុខ បានពាក់លីជីវិត ជូនជាតិមាតុភូមិ ។

ព្រិន្ទបាលឯក និវ មេសា អាយុ៣១ឆ្នាំ ត្រូវបានពាក់លីជីវិត ជូនជាតិមាតុភូមិ ក្នុងសមរភូមិមុខ ដោយយោធាថៃបាញ់ផ្លោង នៅចំណុចភូមិសាស្ត្រ (ព្រៃចាន់) កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ចោលប្រពន្ធកូនតូច និងឪពុក ម្ដាយ ពិការ(ចាស់ជរា)។
ចំណែកសពត្រូវបានដឹកដល់ផ្ទះម៉ោង ៣ទាបភ្លឺ ដែលស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជាប់របងវត្តព្រះពន្លាខាងត្បូង) ៕




ចែករំលែកព័តមាននេះ