ចាត់ទុកជាដំណឹងដ៏សោកសៅក្រៃលេង ចំពោះមរភាពរបស់វរ:នារីកងទ័ពខ្មែរមួយ ដែលបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី និងប្រាសាទបុរាណខ្មែរ ទាំងកំពុងមានផ្ទៃពោះ ៤ខែផងនោះ ។ មរណភាពរបស់វរ:នារីកងទ័ព លោកស្រីព្រិនបាលឯក មុត សាវើន គឺឈឺចាប់ពេកក្រៃ ព្រោះជារូប១ជីវិត២ ។

លោក ស្រេង សុខា ឣភិបាលស្រុកបាណន់ ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពរបស់វរ:នារីកងទ័ពលោកស្រី ព្រិនបាលឯក មុត សាវើន បានឱ្យដឹងថា វរ:នារីកងទ័ពលោកស្រីព្រិនបាលឯក មុត សាវើន ភេទស្រី អាយុ៤៣ ជាវីរ:នារីកងទ័ពវរ:សេនាតូចលេខ៦៧ រថក្រោះ នៃកងទព័ជើងគោកនៃយោធភូមិភាគទី៥ ឈជើងបឹងត្រកួន បានពលីជីវិតនៅព្រំដែនសមរភូមិមុខ ទិសបឹងត្រកួន ទាំងកំពុងមានផ្ទៃពោះ៤ខែផង ។
កូនស្រី របស់លោកស្រីព្រិនបាលឯក មុត សាវើន សពវីរ:នារីកងទ័ពត្រូវបានតម្កល់ ប្រារពពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានគ្រួសារសព នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ។ តើការឈ្លានពានរបស់យោធាថៃយ៉ាងគគ្លើក និងកំរោលរំលោភបូរណភាពទឹកដីខ្មែរ យកអ្វីមកសង? វរ:នារីកងទ័ពលោកស្រីព្រិនបាលឯក មុត សាវើន ដែលបានពលី ដើម្បីជាតិទាំងកំពុងមានផ្ទៃពោះ៤ខែ ក៏ចាកចេញទៅទាំងមិនបានជួបមុខកូនស្រីសំណព្វមួយរូបទៀត ដែលកំពុងសិក្សានៅមហាវិទ្យាល័យមួយនៅខេត្តបាត់ដំបង ។
ចំណែកស្វាមី ដែលជាវីរកងទ័ពមួយរូបដែរនោះកំពុងប្រយុទ្ធតតាំងជាមួយខ្មាំងចោរសៀមឈ្លានបាននៅព្រំដែន ។ មហាជនខ្មែរបានចូលរួមសម្តែងនូវមរណទុក្ខ និងបួងសួងសូមឲ្យវិញ្ញាណខ័នទៅកាន់ទីបរមសុខ ។

ជាមួយគ្នានោះផងដែរ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ទីកន្លែងដែលកូនស្រីរបស់ជាវីរនារីកងទ័ពសិក្សាក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនិស្សិត កុសល សោភា ឯកទេសអក្សរសាស្ត្រអង់គ្លេស ឆ្នាំទី២ ដែលបានបាត់បង់ម្តាយជាទីស្រឡាញ់ គឺលោកស្រីព្រិនបាលឯក មុត សាវើន ។
ពលរដ្ឋខ្មែរបានសម្តែងនូវការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់នូវវីរកងទ័យដ៏ឆ្នើមដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានដ៏អមនុស្សធម៌នេះ ។
ដ្បិតតែលោកស្រី បានពលីជីវិតរលត់ផុតពីលោកនេះក៏ពិតមែន តែសេចក្តីក្លាហាន ការប្តេជ្ញាចិត្ត ការលះបង់ និងទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ដែលយកជីវិតទៅប្តូរនឹងបូរណភាពទឹកដីរបស់លោកស្រីនឹងស្ថិតនៅក្នុងក្រអៅបេះដូងយើងទាំងអស់គ្នាជារៀងរហូត ដោយអំណាចនៃសេចក្តីល្អដែលយើងទាំងអស់គ្នាបានធ្វើហើយ បានជាបច្ច័យជួយឧបត្ថម្ភដល់វិបាកវិញ្ញាណរបស់លោកស្រីសូមបានទៅកាន់សុគតិភពកុំបីខានឡើយ ។

គួរបញ្ជាក់ផងដែរថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៦០ នាក់ ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ៕
ចែករំលែកព័តមាននេះ