ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតគូរពីអាយុជីវិតជាធំ! អភិបាលខេត្តសម្រេចប្តូរទីតាំងមន្ទីរពេទ្យគេចពីតំបន់គ្រោះថ្នាក់

2 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ «​ភាព​ម្ចាស់​ការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​» របស់​ថ្នាក់ដឹកនាំ​ខេត្តឧត្តរមានជ័យ ។ ក្នុង​កាលៈទេសៈ​ដែល​ព្រំដែន​កំពុង​តានតឹង ការ​ការពារ​អាយុជីវិត​ប្រជាជន និង​គ្រូពេទ្យ គឺជា​អាទិភាព​ទី​១…

ខេត្តឧត្តរមានជ័យ ៖ «​ភាព​ម្ចាស់​ការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​» របស់​ថ្នាក់ដឹកនាំ​ខេត្តឧត្តរមានជ័យ ។ ក្នុង​កាលៈទេសៈ​ដែល​ព្រំដែន​កំពុង​តានតឹង ការ​ការពារ​អាយុជីវិត​ប្រជាជន និង​គ្រូពេទ្យ គឺជា​អាទិភាព​ទី​១ ។ ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​វិទ្យាល័យ ហ៊ុន សែន ចុងកាល់ គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ ដើម្បី​រក្សា​នូវ​ចរន្តឈាម​នៃ​វិស័យ​សុខាភិបាល​ឱ្យ​នៅ​បន្ត​ដំណើរការ​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​បាន ។

ជាក់ស្តែង​លោក មាន ចាន់យ៉ាដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នា​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សកម្មភាព​រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​មន្ទីរពេទ្យ​ខេត្ត​មក​នៅ​វិទ្យាល័យ ហ៊ុន សែន ចុងកាល់ ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ បុគ្គលិក​ពេទ្យ និង​ការ​បន្ត​ផ្ដល់​សេវា​សុខាភិបាល​ប្រចាំ​ថ្ងៃ ឆ្លើយ​តប​ទៅ​នឹង​ភាព​តានតឹង និង​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​នៅ​តំបន់​ព្រំដែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ