រាជធានីភ្នំពេញ ៖ ទីតាំងជល់មាន់មួយកន្លែងនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កំពុងបានដំណើរការយ៉ាងរលូន ហើយយ៉ាងសប្បាយរីករាយ ដោយពុំមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ គឺភ្នាល់ចាក់ឈ្នះចាញ់ម៉ាសេរី ។
តាមព័ត៌មានបានអោយដឹងថា ទីតាំងសង្វៀន ជល់មាន់ខាងលើនៅក្នុងដីឡូតិ៍មួយកន្លែងដោយមានប្រក់ តង់ហើយមានអ្នកញៀន ល្បែងប្រមាណជិត១០០នាក់បាននាំគ្នាពពាក់ពពូនភ្នាល់និងស្រែកហោរកញ្ជ្រាវយ៉ាងសប្បាយរីករាយ។ នៅក្បែរនោះដោយមានកន្លែងផ្ញើម៉ូតូនិងរថយន្តត្រៀមត្រាផងដែរ។
តាមព័ត៌មានឲ្យដឹងថា ម្ចាស់ទីតាំងដែលបើកជល់មាន់ឈ្មោះយុំ អ្នកខ្លះហៅថា ឈ្មោះម៉េង ល្បីពូកែទាក់ម៉ូយណាស់ និងអួតថា គ្មានអ្នកណាចាប់ទេ សូមចាក់ម៉ាសេរី ព្រោះបានរត់ការណ៍អស់ហើយ ដែលបានបើកដំណើរការជាយូរមកហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ