ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះអាគារស្នាក់នៅមួយកន្លែងនៅផ្សារលើ បណ្ដាលឱ្យ​ខូចខាតទាំងស្រុង និងមនុស្ស​២ នាក់​​​​រងរបួស

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ​ និ​ង​សង្គ្រោះ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ចេញ​ផ្សែង​ខ្មួល​ខ្មាញ់​ចំ​កណ្តាល​ក្រុង​អគារ​ស្នាក់​នៅ​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ចំណតរថយន្ត​ទីប្រជុំជន​ផ្សា​រលើ​ស្ថិត​ក្នុង​ក្រុម​៧ ភូមិ​១…

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ​ និ​ង​សង្គ្រោះ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ចេញ​ផ្សែង​ខ្មួល​ខ្មាញ់​ចំ​កណ្តាល​ក្រុង​អគារ​ស្នាក់​នៅ​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ចំណតរថយន្ត​ទីប្រជុំជន​ផ្សា​រលើ​ស្ថិត​ក្នុង​ក្រុម​៧ ភូមិ​១ សង្កាត់​លេខ​០២ ​ក្រុង​​ព្រះ​សីហ​នុ់ ។

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ម្ចាស់​អគារ​ខាងលើ​ ឈ្មោះ ឡា វាសនា ភេទ​ប្រុស​.​អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​ ។ ​ករណី​ឆាបឆេះ​បន្ទប់​មានទំហំ​៦×៨​ម៉ែត្រ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្នុង​ដាក់​សម្ភារ​ប្រើប្រាស់​ខូចខាត​អស់ទាំង​ស្រុង​ ។ ​នៅ​ក្នុង​ករណី​អគ្គិ​ភ័យ​ឆាបឆេះ​អគារ​ខាងលើ​នេះ​បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០២​នាក់ ​មានឈ្មោះ​ដូច​ខាងក្រោម​.៖
១-​ឈ្មោះ អិ​ប សាវ​ន់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ​មុខរបរ​ជាងសំណង់​ (ត្រូវជា​ម្តាយ​) ២-​ឈ្មោះ ខេ​វិ​ន ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​ បា​នប​ញ្ជូន​​ទៅ​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ​(​ពេទ្យ​ចំការ​ចេក​​)​ មិន​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​បាត់បង់​អាយុជីវិត​ទេ​ ។


នៅ​ក្នុង​ប្រតិបត្តិការ​ក្នុង​ការ​ជួយ​សង្គ្រោះអគារ​ ដែល​ត្រូវអគ្គិ​ភ័យ​កំពុង​លេប​ត្របាក់​បញ្ចេញ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​យ៉ាង​សន្ធោសន្ធៅ​ខាងលើ​នេះ កម្លាំង​នគរបាល​កា​រិ​យា​ល័​យបង្ការ​ពន្លត់អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​០៣​គ្រឿង​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត ​ស្មើ​និង​១៦​ម៉ែត្រគូប​ និង​រថយន្ត​បង្ការ ​និង​ពន្លត់អគ្គិភ័យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ ប្រើប្រាស់់​រថយន្ត​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​រថយន្ត​ស្មើ​និង​៤​ម៉ែត្រគូប​,​ រថយន្ត​បង្ការ​និង​ពន្លត់អគ្គិភ័យ​អង្គភាព​៩១១​ប្រើប្រាស់​រថយន្ត​០១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​០១​រថយន្ត​ ស្មើនិង​៤​ម៉ែត្រគូប ​ដោយ​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជា​១,៣០​នាទី ​ត្រូវ​រលត់​ជា​ស្ថាពរ​ មិន​មាន​ឆ្លង​រាលដាល​បន្ត​ទៀត។

ដោយឡែក​ ចំពោះ​មូលហេតុ​នៃ​ការ​បង្ក​​ឱ្យ​មាន​អគ្គិ​ភ័យ​ឆាបឆេះនេះ ​សមត្ថកិច្ច​កំពុង​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ