ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ធ្វើ​លំ​ហាត់ប្រាណ​សោះ តែ​អាច​ជួយ​​បន្ថយ​​អាកា​រៈ​រ៉ាំ​ង​រដូវ​… អស្ចារ្យ​ម៉្លេះ!

4 ឆ្នាំ មុន

មាន​ស្ត្រី​ច្រើន​ណាស់​ដែល​ពិបាក​ក្នុង​ការ​ទទួលយក​ការ​រ៉ាំ​ង​រដូវ​ក្នុង​ជីវិត​ណាស់​។ ធម្មតា វត្តមាន​អាកា​រៈ​មិន​ស្រួលខ្លួន​របស់​ដំណាក់កាល​ជីវិត​មួយ​នេះ​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​រស់នៅ​។​យ៉ាងណាមិញ ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន Hormone Replacement Therapy (HRT) អាច​ដោះស្រាយ​រឿង​នេះ​បាន ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់​គ្រប់​គ្នា​សុទ្ធតែ​អាច​ប្រើ​បាន​ទាំងអស់​ឡើយ…

មាន​ស្ត្រី​ច្រើន​ណាស់​ដែល​ពិបាក​ក្នុង​ការ​ទទួលយក​ការ​រ៉ាំ​ង​រដូវ​ក្នុង​ជីវិត​ណាស់​។ ធម្មតា វត្តមាន​អាកា​រៈ​មិន​ស្រួលខ្លួន​របស់​ដំណាក់កាល​ជីវិត​មួយ​នេះ​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​រស់នៅ​។​យ៉ាងណាមិញ ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន Hormone Replacement Therapy (HRT) អាច​ដោះស្រាយ​រឿង​នេះ​បាន ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់​គ្រប់​គ្នា​សុទ្ធតែ​អាច​ប្រើ​បាន​ទាំងអស់​ឡើយ ព្រោះ​វា​ប្រឈម​នឹង​ជំងឺ​បេះដូង ឬ​មហារីក​សុដន់​។ ដូច្នេះ​វិធី​ដែល​ល្អ​គឺ​វិធី​ដោះស្រាយ​តាម​បែប​ធម្មជាតិ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​វិធី​ហាត់ប្រាណ​មួយ​ចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​អាកា​រៈ​នៃ​ការ​រ៉ាំ​ង​រដូវ​បាន​៖

១-ថែ​សួន ៖ ការ​ត្រុ​ង​ៗ​នៅ​ក្នុង​សួន​ដំណាំ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​បំបាត់​អាកា​រៈ​រ៉ាំ​ង​រដូវ​បាន​តាម​របៀប​ពីរ​យ៉ាង​។ ទី​១ ជា​លំ​ហាត់ប្រាណ​ដែល​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍ និង​សម្រក​ទម្ងន់​ផង​ដែរ​។ ទី​២ វា​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ទទួល​បាន​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ ដែល​សំខាន់​សម្រាប់​សម្រួល​ដល់​អារម្មណ៍​របស់​ពួក​គេ​។

២-ការ​ដើរ ៖ ស្ត្រី​រ៉ាំ​ង​រដូវ​គឺ​មិន​ចាំបាច់​តែ​ត្រូវ​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប​ថ្លៃ​ៗ ក៏​អាច​សម្រួល​ដល់​អាកា​រៈ​រ៉ាំ​ង​រដូវ​បាន​ដែរ​។ រឿង​សាមញ្ញ​ៗ​ដូច​ជា ការ​ដើរ​ធម្មតា​រយៈពេល​យ៉ាង​ហោច​ណាស់ ២០​នាទី ក៏​គ្រប់គ្រាន់​ទៅ​ហើយ​។ ការ​ដើរ​នេះ​ក៏​ល្អ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ ដែល​ស្ត្រី​ប្រឈម​ខ្ពស់​បំផុត​ក្រោយ​ពី​រ៉ាំ​ង​រដូវ​រួច​។

៣-ការ​រាំ ៖ ការ​ទៅ​ហាត់ប្រាណ​គួរតែ​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​។ ហើយ​វា​គ្មាន​អ្វី​ដែល​ផ្តល់​ភាព​រីករាយ​ជាង​ការ​រាំ​ទៀង​ឡើយ​។ សព្វ​ថ្ងៃនេះ អ្នក​ទាំងអស់​គ្នា​ក៏​ធ្លាប់​ឃើញ​ច្រើន​ដែរ សម្រាប់​លំ​ហាត់ប្រាណ​ដោយ​ការ​រាំ​នៅ​តាម​មាត់ទន្លេ​មុខ​វាំង​យើង គឺ​សុទ្ធតែ​ស្ត្រី​ៗ​វ័យ​ចំណាស់ ប៉ុន្តែ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពួក​គេ​ខ្លាំង​សម្រាប់​បន្ថយ​អាកា​រៈ​ពេល​រាំងរដូវ​។

៤-ហាត់​យូ​ហ្គា ៖ ស្ត្រី​រ៉ាំ​ង​រដូវ​ដែល​មិន​ចូល​ចិត្ត​សកម្មភាព​ដែល​បែកញើស​ខ្លាំង អាច​ពិចារណា​លើ​ការ​ហាត់​យូ​ហ្គា​ជា​ប្រចាំ​បាន​។​ការ​ផ្សំគ្នា​ដោយ​ការ​ហាត់ប្រាណ និង​តាំងសមាធិ​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​រាង​ស្អាត ហើយ​ក៏​ទទួល​បាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​អាកា​រៈ​ជា​ច្រើន​នៃ​ការ​រាំងរដូវ​ថែម​ទៀត​។ ការ​ហាត់​យូ​ហ្គា​ទៀងទាត់​ក៏​ជួយ​បន្ថយ​ទាំង​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ