ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនអ្នកកាសែតច្រើននាក់​​ពាក់ព័ន្ធ​ករណីទំនាស់ដីធ្លី​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា លោក ហ៊ុន សុខា ប្រធាន​ក្លឹ​ប​អ្នកកាសែត​ឯករាជ្យ និង​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា លោក ហ៊ុន សុខា ប្រធាន​ក្លឹ​ប​អ្នកកាសែត​ឯករាជ្យ និង​លោក កែវ រតនា ចាង​ហ្វា​ង​កាសែត TN រួម​ទាំង​បក្ខពួក​៥​នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ នាំ​ខ្លួន​យក​ទៅ​សួរនាំ​ពាក់ព័ន្ធ​ករណី​ទំនាស់​ធ្លី ។

ក្រុម​អ្នកកាសែត និង​បក្ខពួក​សរុប​ចំនួន​៧​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ ហ៊ុន សុខា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​ប្រធាន​ក្លឹ​ប​អ្នកកាសែត​ឯករាជ្យ មាន​ទីលំនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ២-​ឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត TN មាន​ទីលំនៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទទួល​គោក រាជធានី​ភ្នំពេញ ៣-​ឈ្មោះ ហង្ស ចិន្ដា ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទី​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

៤-​ឈ្មោះ ហង្ស សុភា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ៥-​ឈ្មោះ សែន ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ៦-​ឈ្មោះ ប៉ែន ស៊ឺ​ណា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ និង​៧-​ឈ្មោះ ហេង រ​យ៉ូ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ប្រជា​ការពារ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ក្រុម​អ្នកកាសែត និង​បក្ខពួក​ទាំង​៧​នាក់ កំពុង​ស្ថិត​នៅ​ដៃ​សមត្ថកិច្ច​កង​រាជ​អាវុធ​សាកសួរ​នៅឡើយ​ទេ ពាក់ព័ន្ធ​​នឹង​បទល្មើស​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ ដោយ​សុច្ចរិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា មនុស្ស​ទាំង​៧​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ជា​បន្ដបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១៩-២០ ខែកក្កដា ក្រោយ​ពី​មាន​តម្រុយ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​ទំនាស់​ដីធ្លី ហើយ​មនុស្ស​ទាំង​៧​នាក់​នោះ​ប្រឈម​នឹង​ការ​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ តាម​ផ្លូវច្បាប់​ទៀត​ផង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ