ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​នារី​ម្នាក់​ដេក​ស្តូ​ត​ស្តឹង​ក្នុង​ដី​ឡូ​តិ៍​ទុក​ចោល​ខាងលិច​សណ្ឋាគារ​…​ផ្អើល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​ខាងលិច​សណ្ឋាគារ​អង្គរ​ហ្គ្រ​ង់​អូរ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ក្រុម​ទី​២…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​ខាងលិច​សណ្ឋាគារ​អង្គរ​ហ្គ្រ​ង់​អូរ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាម ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​មនុស្ស​ដេក​ស្លាប់​ខាងលើ​នេះ សព​ជន​រង​គ្រោះ​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​ស្ត្រី​អាយុ​ប្រហែល​២០​ឆ្នាំ ហើយ​ជា​ជនអនាថា ដែល​បាន​ចូល​ទៅ​ធ្វើ​រោង​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ខាងលិច​សណ្ឋាគារ​អង្គរ​ហ្គ្រ​ង់​អូរ​តែ​ល​នេះ ហើយ​ប្រហែល​មក​ពី​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ទើប​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​លើ​សាកសព​ស្ត្រី​រង​គ្រោះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ ហើយ​ចំពោះ​មូលហេតុ​នៃ​សព​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ សង្ស័យ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ គឺ​ហូប​ចុក​មិន​គ្រប់គ្រាន់​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​លើ​ដងខ្លួន​សព​រួចរាល់​មក ត្រូវ​បាន​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដឹក​យក​ទៅ​បូជា​នៅ​វត្ត​ដំណាក់ ក្នុង​ក្រុង​សៀមរាប រួចរាល់​ហើយ ព្រោះ​មិនឃើញ​មាន​សាច់ញាតិ​មក​ទទួល ទើប​កម្លាំង​ជំនាញ​ហៅ​រថយន្ត​ដឹក​យក​ទៅ​បូជា​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ