ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ពេក​ក្រៃ​! លោកនាយ​រង​ប៉ុស្តិ៍​ម្នាក់​រមូរ​រយះ​​ដៃ​ រយះ​ជើង​យ៉ាង​សង្វេគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​នគរបាល​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​​ពី​រថយន្ត​ធន់​ធំ​បើក​បុក ហើយ​ថយ​កិន បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោច​អាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​នគរបាល​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​​ពី​រថយន្ត​ធន់​ធំ​បើក​បុក ហើយ​ថយ​កិន បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោច​អាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យឹ​ង ស៊ិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ជានា​យ​រង​ប៉ុស្តិ៍​ឃុំ​ខ្វាវ មាន​ទីលំនៅ​ភូមិ​កន្សោម​ក្លែង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ ម៉ាក SUZUKI រី​វ៉ូ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 1.5071 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E.0345 បើក​ដោយ​បុរស​ម្នាក់​ស្រប​ជាមួយ​ម៉ូតូ​រង​គ្រោះ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង SUZKI រី​វ៉ូ ពណ៌​ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​រថយន្ត​ធុន​ធំ​បើក​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​ក៏​បើក​បុក​ពីក្រោយ​ពេញ​ទំហឹង រួច​អូស​ជា​ច្រើន​ម៉ែត្រ​ផង​ដែរ បណ្តាល​ឲ្យ​ខ្ទេច​ម៉ូតូ​ឡើង​ម៉ត់ ហើយ​ចំណែកឯ​ជន​រង​គ្រោះ​វិញ​​ខ្លួនប្រាណ​ឡើង​រមូរ ​រយះ​ដៃ រយះ​ជើង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

តាម​សម្តី​ប្រជាពលរដ្ឋ​និយាយ​ត​ៗ​គ្នា ប្រាប់​ថា មុន​កើតហេតុ រថយន្ត​ខាងលើ​នោះ​បើក​បុក ហើយ​ថយ​ក្រោយ​មក​កិន​បន្ថែម បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច និង​ជន​រង​គ្រោះ​ស្លាប់​រមូរ​រយះ មើល​លែង​យល់ ក្រោយមក​រថយន្ត​នោះ​ទៅ​មុខ​ប្រមាណ​ជាង​១០​ម៉ែត្រ ហើយ​អ្នកបើកបរ​ក៏​លោត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ហើយ​ក៏​ទាក់​ទង់​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​វាស់វែង​នៃ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ចំណែក​សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ