ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាងឈប់ស្តុប ម្ខាងទៀត​ស៊ីផ្លេឱ្យចៀស ផ្ទុះជម្លោះបែកផ្សែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ទំនាស់​ពាក្យ​សម្តីគ្នា​ ឈាន​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​រវាង​ភាគី​ខាង​អ្នកបើកបរ​រថយន្ត និង​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​ផ្លូវ​២០១១…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ទំនាស់​ពាក្យ​សម្តីគ្នា​ ឈាន​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​រវាង​ភាគី​ខាង​អ្នកបើកបរ​រថយន្ត និង​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​ផ្លូវ​២០១១ កែង​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BB-០០២៣ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ផ្លូវកែង​បាន​បត់​ឆ្វេង​មក​ផ្លូវ​២០១១​វិញ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ប្រពន្ធ​និង​កូនប្រុស​អាយុ​ប្រហែល​៣​ឆ្នាំ ធ្វើ​ដំណើរ​តាម​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវកែង​បាន​ឈប់​ចាំ​ស្តុ​ប​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ភាគី​ខាង​អ្នកបើកបរ​រថយន្ត​បត់​ឆ្វេង​មក​ឃើញ​ភាគី​ខាង​ម៉ូតូ​ឈប់ ធ្វើ​អោយ​ភាគី​ខាង​រថយន្ត​ពិបាក​ក្នុង​ការ​បត់​ក៏​ចុច​ស៊ី​ផ្លេ​ដើម្បី​អោយ​ភាគី​ខាង​ម៉ូតូ​ចៀស ហើយ​ពេល​នោះ​ទាំង​រថយន្ត​និង​ម៉ូតូ​មិន​មាន​ប៉ះពារ​គ្នា​នោះ​ទេ ស្រាប់តែ​កើត​ទំនាស់​ពាក្យ​សម្តីគ្នា​ រហូត​ឈាន​ដល់​ភាគី​ខាង​អ្នកបើកបរ​រថយន្ត​ចុះ​មក​វាយ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​មួយ​ដៃ ក្លាយជា​ទំនាស់​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ដោយ​នាំ​ភាគី​ទាំង​២​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប ចុង​ក្រោយ​ភាគី​សងខាង​បាន​សម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ